Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារចាស់ជាលើកទី២

បានផុស

នៅ

​ប្រជាពលរដ្ឋ​រួមជាមួយ​អាជីវករ​ផ្សារ​ចាស់​ចំនួន២០​នាក់​ ត្រូវបាន​គ្រូពេទ្យ​ចុះមក​យក​សំណាក​ជា​លើក​ទី២​នៅ​បរិវេណ​ខាងលិច​ផ្សារ​ចាស់​ ផ្លូវ​លេខ​១៥​កែង​ផ្លូវ​លេខ​១០៨​ ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ​ កាលពី​ព្រឹក​ថ្ងៃទី៣០​ ខែសីហា ​ឆ្នាំ២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​នោះដែរ ​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​លោក​សុខ​ពេញ​វុ​ធ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បាន​ចាត់​ឲ្យ​លោក​អភិបាលរង​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​កន្លែង​ដើម្បី​ឲ្យ​គ្រូពេទ្យ​ងាយស្រួល​យក​សំណាក​លើ​បង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​នឹង​ផ្សារ​ចាស់ ​ប៉ែក​ខាង​ជ្រុង​ខាងត្បូង​ រួមទាំង​អាជីវករ​ដែលមាន​ការ​សង្ស័យ​ដែល​ត្រូវយក​សំណាក​ជា​លើក​ទី​២​នោះ​មាន​ចំនួន​២០​នាក់​ក្នុងនោះ​ប្រុស​២​នាក់ ​គឺ​អវិជ្ជមាន​ទាំងអស់គ្នា​។​

គួរបញ្ជាក់ថា​ កាលពី​ល្ងាច​ថ្ងៃទី​២២ ​ខែសីហា ​ឆ្នាំ​២០២១​ ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​លើកទី​១​ លើ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ និង​អាជីវករ​ដែល​លក់ដូរ​ត្រង់​ផ្សារ​បន្លែ​ត្រី​សាច់​ប៉ែក​ខាងលិច​ផ្សារ​ចាស់​ចំនួន​២៤​នាក់​ គឺ​អវិជ្ជមាន​ទាំងអស់​។​ លុះដល់​ព្រឹក​ថ្ងៃទី​៣០​ ខែសីហា ​ឆ្នាំ​២០២១​នេះ​ គ្រូពេទ្យ​បាន​ចុះមក​យក​សំណាក​លើក​ទី​២​ចំនួន​២០​នាក់​ទៀត​ គឺ​អវិជ្ជមាន​ទាំងអស់​ទៀត​។​

ពាក់ព័ន្ធនឹងការចុះយកសំណាក២លើកមកនេះ គឺដោយសារមាន​អ្នកជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី Delta បាន​ទៅ​ផ្សារ​ចាស់​ប៉ះពាល់​ផ្នែក​ខាងលិច​ផ្សារ និង​បាន​ទៅ​ពិសា​នំ​បញ្ចុក​ស្រុះ នៅ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​០០​ល្ងាច​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម