Connect with us

ព័ត៌មានជាតិ

​​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ទូទាំងប្រទេសបានជិត ១០លាន ៧សែន នាក់ហើយ

បានផុស

នៅ

យុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឆ្នាំឡើងទៅ និងកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចំនួន ១០,៦៩៣,៩៦៤នាក់ហើយ គិតត្រឹមថ្ងៃទី៣០ ខែសីហានេះ។ យុទ្ធនាការបានពង្រីកវិសាលភាពនៅទូទាំងប្រទេសដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស ដែលចេញដោយក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣០ ខែសីហានេះ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ អ្នកបានចាក់វ៉ាក់សាំងដែលមានអាយុពី១៨ឆ្នាំឡើងទៅមានចំនួន ៩,១៧៥,៤៧៨នាក់ ឬស្មើចំនួន ៩១.៧៥% ធៀបនឹងគោលដៅ ១០លាននាក់។    ជាមួយគ្នានេះកុមារ និងយុវជនចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង មានចំនួន ឬស្មើចំនួន ៧៧.២០% ធៀននឹងគោលដៅ ១,៩៦៦,៩៣១នាក់។

ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២ សរុបរាប់ទាំងកុមារអាយុពី១២ឆ្នាំឡើងទៅមានចំនួន ៨,៤៥៨,០៩៣នាក់ ចំណែកអ្នកបានចាក់វ៉ាក់សាំងដូសទី៣ ដែលមានតែក្រុមមនុស្សអាយុពី១៨ឆ្នាំឡើងទៅ មានចំនួន ៦១០,០២៨នាក់ ក្នុងនោះមានស្រ្តីចំនួន ១៩៦,៥៤៣នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម