ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់វាយសងសឹកអាមេរិកវិញនៅទូទាំងមជ្ឈិមបូព៌ា ក្រោយអាមេរិកវាយប្រហារលើគោលដៅ១៤០នៅអ៊ីរ៉ង់
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង (IRGC) ត្រូវបានគេរាយការណ៍ថា បានវាយប្រហារយ៉ាងខ្លាំងជាការសងសឹកទៅលើសហរដ្ឋអាមេរិក ដែលបានបើកការវាយប្រហារតនៅល្ងាចថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ត្រូវព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅប្រទេសកម្ពុជា) ដោយការវាយប្រហារសំដៅលើច្រើនគោលដៅទូទាំងតំបន់មជ្ឈិមបូព៌ា។

យោង Al Jazeera ដែលដកស្រង់បន្តពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRIB , កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង (IRGC) បានបើកប្រតិបត្តិការវាយប្រហារដ៏ខ្លាំង និងភ្ញាក់ផ្អើលលើមជ្ឈមណ្ឌលគាំទ្រភស្តុភា និង ទម្រង់ផ្គត់ផ្គង់ផ្សេងៗទៀត ប្រើប្រាស់ដោយប្រតិបត្តិការតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅកំពង់ផែដាំ (Duqm) ក្នុងសមុទ្រអូម៉ង់។
សេចក្តីរាយការណ៍ បានឲ្យដឹងថា អ៊ីរ៉ង់បានវាយប្រហារសំដៅមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា បារ៉ែន គុយវ៉េត និង អារ៉ាប់រួម។
ទន្ទឹមគ្នានោះ កងទ័ពនៃប្រទេសគុយវ៉េត ក៏បានអះអាងពីការវាយប្រហារពីសំណាក់អ៊ីរ៉ង់មកលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ដោយអះអាងថា ប្រព័ន្ធការពារដែនអាកាសគុយវ៉េត បានស្ទាក់ចាប់ការវាយប្រហារ ប៉ុន្តែខកខានក្នុងការបញ្ជាក់ថា តើការស្ទាក់ចាប់នោះជាប្រភេទដ្រូន ឬមីស៊ីលនោះទេ។
បញ្ជាការកណ្តាលរបស់យោធាអាមេរិក (CENTCOM) បាននិយាយថា ខ្លួនបានបញ្ចប់ការវាយប្រហារជុំទី៣លើប្រទេសអ៊ីរ៉ង់នៅសប្តាហ៍នេះ ដែលជាការទាមទារឲ្យអ៊ីរ៉ង់ទទួលខុសត្រូវលើការវាយប្រហារថ្មីៗនេះ លើកប៉ាល់បំពាក់ទង់ជាតិ Cyprus ឆ្លងកាត់ច្រកហ័រមូស។
ការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិក សំដៅលើ ១៤០គោលដៅរបស់យោធាអ៊ីរ៉ង់ រួមទាំង ទីតាំងមីស៊ីល និង ដ្រូន សមត្ថភាពនាវាជើងទឹក កន្លែងសន្និធិគ្រាប់រំសេវ បណ្តាញទូរគមនាគមន៍ និង ទីតាំងចាំឃ្លាំមើលតំបន់សមុទ្រ។
សេចក្តីថ្លែងការណ៍ដដែល បានលើកឡើង គោលដៅជាង៣០០ ត្រូវបានវាយប្រហាររយៈពេល៣យប់នៅសប្តាហ៍នេះ ដើម្បីបន្ថយសមត្ថភាពអ៊ីរ៉ង់ចំពោះការវាយប្រហារអ្នកបើកកប៉ាល់ស៊ីវិល និង នាវាពាណិជ្ជកម្ម ឲ្យឆ្លងកាត់ច្រកហ័រមូសដោយសេរី។
CENTCOM បាននិយាយថា កងទ័ពសហរដ្ឋអាមេរិក បានជួយកប៉ាល់ពាណិជ្ជកម្មជាង៨០០ រួមទាំងកប៉ាល់ដឹកប្រេង៤០០បារ៉ែលឆ្លងកាត់ច្រកនេះចាប់តំាងពីដើមខែឧសភា៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


