Connect with us

ព័ត៌មានជាតិ

ប្រទះឃើញ សាកសព ស្ត្រីជន ជាតិចិនម្នាក់ ដេកស្លាប់ នៅលើឆ្នេរសមុទ្រ អូរឈើទាល

បានផុស

នៅ

សាកសពស្ត្រី ជនជាតិចិនម្នាក់ ត្រូវគេប្រទះឃើញ ស្លាប់អណ្តែតទឹក ទើរនៅឆ្នេរសមុទ្រ អូរឈើទាល (អតីតបន្ទាយប៉ូលិសជើងទឹក) ដោយមិនដឹងមូលហេតុ។

ហេតុការណ៍ ដែលបង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅ​ម៉ោង​១០ និង០០នាទី ព្រឹក​ថ្ងៃ​ទី​១​​​ ខែកញ្ញា ឆ្នាំ២០​២១ ស្ថិតក្នុង​ក្រុមទី១៧ ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យមើល។ នៅកន្លែងកើតហេតុ គេឃើញសាកសពស្ត្រីរងគ្រោះ បានដេកស្លាប់លើឆ្នេរខ្សាច់ផ្ញារពោះ ឡើងលើក្បែរមាត់ទឹក។ សពស្លៀក ខោខ្លី ពណ៌ខ្មៅ និងពាក់អាវយឺតដៃ ខ្លីពណ៌ស មិនមានពាក់ស្បែក​ជើង។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ XIE QIYING ភេទស្រី​ ជនជាតិ​ចិន​ អាយុ​២១​ឆ្នាំ​ កាន់​លិខិត​ឆ្លងដែន​លេខ​៖​ EG 2190261​ មាន​សុពលភាព​ ដល់​ថ្ងៃ​ទី​០៧​-​០៥​-​២០២៩​ ស្នាក់នៅ​សណ្ឋាគារ​ «ឆាង​ឆឹង»​ បន្ទប់​លេខ​៩០៧​ ជាន់​ទី​៩​។ ភ្លាមៗនេះ សមត្ថកិច្ចមិនទាន់ដឹង ពីមូលហេតុពាក់ព័ន្ធ និងការស្លាប់របស់ជនរងគ្រោះ នៅឡើយទេ។ ករណីនេះ កម្លាំងសមត្ថកិច្ច កំពុងសហការណ៍ ជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើការស្រាវ ជ្រាវ។ បច្ចុប្បន្ន​ សាក​សព កំពុងរង់ចាំ​មន្រ្តី​ជំនាញ​ ធ្វើ​កោសល្យវិច័្ចយ ​នៅកន្លែងដដែល៕

អត្ថបទ៖ ស៊ុយ ចាន់ធា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម