កីឡា
អបអរ! វ៉ាន វ៉ុន ឈានដល់វគ្គផ្តាច់ព្រ័ត្រប៉ារ៉ាឡាំពិកនៅជប៉ុន
កីឡាករជនពិការផ្នែករទេះប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន វ៉ុន បានឆ្លងផុតវគ្គជម្រុះ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុនហើយ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងស៊េរីទី១ លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្រ ដោយប្រើថេរវេលា១៤.៣៩វិនាទី ខណៈកីឡាករថៃឈរចំណាតលេខ១ ប្រើថេរវេលា១៤.០០វិនាទី។ នេះបើយោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
តាមរយៈលទ្ធផលខាងលើនេះ នាំឲ្យកីឡាករថៃ Athiwat Paeng-Nuea និងកីឡាករ វ៉ាន វ៉ុន របស់កម្ពុជា ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតវគ្គដណ្ដើមមេដាយព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ គ្រោងនឹងប្រកួតនាវេលាម៉ោង ៥:៣០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា)។

ការប្រកួតវគ្គជម្រុះលើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រ ចែកចេញជា ៣ ស៊េរី ដោយក្នុងមួយស៊េរីមានកីឡាករ ៦នាក់ មកពី ៦ប្រទេស ខណៈចប់ការប្រកួតវគ្គជម្រុះ កីឡាករឈរលេខ១ និងលេខ២ ក្នុងស៊េរីនីមួយៗ ត្រូវបានជ្រើសរើសជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយតែម្តង។
កីឡាករ វ៉ាន វ៉ុន ធ្វើបានយ៉ាងល្អ និងបានបំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ពិភពលោកនេះ។ រូបគេនឹងបន្ដការខិតខំប្រឹងប្រែង និងធ្វើបានកាន់តែល្អបន្ថែមទៀតនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមលទ្ធផលល្អជូនជាតិមាតុភូមិ។
ព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ កម្ពុជាបានបញ្ជូនអត្តពលិក ១រូប និងប្រតិភូ ១រូបចូលរួម គឺកីឡាករ វ៉ាន វ៉ុន និងលោក យី សុភក្រ្តា ជាប្រតិភូ៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ CNCC
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


