ព័ត៌មានអន្ដរជាតិ
ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន បដិសេធមិនទទួលយកអាសនៈដែលផ្ដល់ដោយ តាលីបង់ និងប្ដេជ្ញាបន្តប្រយុទ្ធដល់ទីបញ្ចប់
ចលនាតស៊ូប្រដាប់អាវុធនៅខេត្ត Panjshir ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងបន្តប្រយុទ្ធជាមួយពួកតាលីបង់ ព្រោះការចរចារបស់ពួកគេមិនបាននាំឲ្យមានលទ្ធផលណាមួយឡើយ ។
ចំណែកអ្នកនាំពាក្យក្រុមតាលីបង់លោក Mohammad Naeem បានប្រាប់សារព័ត៌មាន Sputnik ថា ក្រុមតាលីបង់នឹងមិនវាយដណ្ដើមយកខេត្ត Panjshir ដោយប្រើកម្លាំងនោះទេ ហើយច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា មេដឹកនាំនៃចលនាតស៊ូបានប្រកាសពីការបរាជ័យការចរចានេះ ហើយតាលីបង់គ្រោងនឹងចូលឲ្យដល់ទៅក្នុងខេត្តនេះ ។
ទន្ទឹមនោះ រណសិរ្សតស៊ូជាតិ (NFR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការចរចាបានបរាជ័យ ហើយការវាយប្រហារចុងក្រោយរបស់តាលីបង់ វាត្រូវបានសម្រេចថា ការចរចាត្រូវបានបញ្ចប់ ហើយការប្រយុទ្ធប្រឆាំងជាមួយតាលីបង់ នឹងប្រព្រឹត្តទៅនៅខេត្ត Panjshir និងតំបន់ផ្សេងទៀតនៃប្រទេសអាហ្វហ្គានីស្ថាន” ។
យោងតាមរណសិរ្សនេះបានឲ្យដឹងថា តាលីបង់បានផ្តល់អាសនៈមួយ ឬពីរនៅក្នុងរដ្ឋាភិបាលដែលពួកគេកំពុងព្យាយាមបង្កើត ប៉ុន្តែចលនាតស៊ូប្រដាប់អាវុធបានបដិសេធការផ្តល់ជូននេះ ។
គួរបញ្ជាក់ថា ខេត្ត Panjshir គឺជាបន្ទាយនៃរណសិរ្សតស៊ូជាតិដែលដឹកនាំដោយលោក Ahmad Massoud ជាកូនប្រុសរបស់អតីតមេបញ្ជាការទ័ពព្រៃអាហ្វហ្គានីស្ថានឈ្មោះ Ahmad Shah Massoud ។ លោក Massoud បានសន្យាថានឹងចុះចេញពីតំណែងក្នុងករណី ដែលក្រុមនេះបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា និងធានាសិទ្ធិស្មើគ្នាសម្រាប់ជនជាតិអាហ្វហ្កានីស្ថានទាំងអស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


