Connect with us

ព័ត៌មានជាតិ

រកឃើញអ្នកវិជ្ជមាន វីរុសបំប្លែងថ្មី ២នាក់ ជាពលរដ្ឋនៅសង្កាត់ ស្ទឹងមានជ័យទី២

បានផុស

នៅ

កូនប្រុសបង្កើតរបស់លោក ម៉ម ថុល សមាជិកភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជ ធានីភ្នំពេញ ចំនួន២នាក់ បានកើតជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី។ យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរង ទី១ សង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់ភ្នាក់ងារកម្ពុជាថ្មី នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះថា គឺជាលើកទី១ហើយ ដែលសង្កាត់ស្ទឹងមានជ័យ២ មានអ្នកកើតជំងឺកូវីដ បំប្លែងខ្លួនថ្មី ចំនួន២នាក់ ហើយប៉ះចំកូនលោក ម៉ម ថុល ដែលជាសមាជិកភូមិដំណាក់ធំទៀតផង។

លោកចៅរងទី១ បន្តទៀតថា ចំពោះអ្នករស់នៅក្បែខាង ត្រូវបានយកសំណាករួចរាល់ហើយ។ ប៉ុន្តែលទផល អវិជ្ជ​មាន ហើយក្រុមគ្រួសារ របស់យុវជនទាំង២នាក់ ត្រូវបានឲ្យធ្វើចត្តឡីស័ក ចំនួន១៤ថ្ងៃ ទៅ២១ថ្ងៃ ព្រោះជំងឺកូវីដ បំប្លែងខ្លួនថ្មីនេះ វាកាចសាហាវជាងកូវីដ-១៩ ធម្មតាទៅទៀត។

សូមជម្រាបដែរថា កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា លោកចៅសង្កាត់ ស្ទឹងមានជ័យទី២ ក៏បាននាំយកអំណោ យ ទៅផ្តល់ជូនក្រុមគ្រួសារអ្នកជំងឺ ដែលកំពុងធ្វើចត្តាឡីស័ក ខណៈអ្នកយុវជនទាំង២នាក់ ដែលកើតជំងឺ កូវីដ បំប្លែងខ្លួនថ្មីត្រូវបានគ្រូពេទ្យ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យរួចរាល់ហើយដែរ៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម