ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ បិទកំណាត់ផ្លូវ៣៧១ រយៈពេល៣ខែ ដើម្បី សាងសង់ស្ថានីយបូមទឹក បឹងទំពន់បន្ថែម
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទកំណាត់ផ្លូវ៣៧១ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង៨ និង០០នាទី ដល់ម៉ោង៥ និង០០នាទី រយៈពេល៣ខែ។ ការបិទកំណាត់ផ្លូវនេះ រហូតដល់រយៈពេល៣ខែនេះ ធ្វើឡើងដើម្បីសាងសង់ ស្ថានីយបូមទឹកបឹងទំពន់បន្ថែម ដោយបំពាក់ម៉ូទ័រទំហំ ១ម៉ែត្រ ចំនួន២គ្រឿង ដែលមានសមត្ថភាពបូមទឹក ៦ម៉ែត្រគូប ក្នុង១វិនាទី។ ចំពោះដំណើរការនៃការសាង សង់នេះ គឺឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន៣ខ្សែ នៅក្រោមផ្លូវលេខ៣៧១។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងផែនការដោះស្រាយ បញ្ហាទឹកជំនន់ជន់លិច នៅតំបន់ភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងសាងសង់ ស្ថានីយបូមទឹកបឹងទំពន់បន្ថែម ដោយបំពាក់ម៉ូទ័រទំហំ ១ ម៉ែត្រ ចំនួន២គ្រឿង មានសមត្ថភាពបូមទឹក ៦ម៉ែត្រគូប ក្នុង១វិនាទី ដែលដំណើរការសាងសង់នេះ ឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹក ចំនួន៣ខ្សែ នៅក្រោមផ្លូវលេខ៣៧១។ ដើម្បីបញ្ចប់គម្រោង សាងសង់ខាងលើឲ្យបានឆាប់រហ័ស ចាំបាច់ត្រូវធ្វើការពង្វាងចរាចរណ៍ដូចខាងក្រោម៖
១-ការធ្វើចរាចរពីទិសផ្លូវលេខ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ៣៧១ ត្រូវពង្វាង និងធ្វើចរាចរត្រង់តាមផ្លូវឆ្ពោះទៅទិសដៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២១៧។ ២-ការធ្វើចរាចរពីទិសផ្លូវលេខ ២១៧ ទៅទិសផ្លូវលេខ៣៧១ នៅទីតាំងស្ពានភូមិម័ល ត្រូវពង្វាងចរាចរ លេខ២៧១ ត្រង់តាម តម្រាយផ្លូវលេខ២១៧ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំទៅផ្លូវលេខ២៧១។
៣-ដោយសារផ្លូវពង្វាង បណ្ដោះអាសន្ន សងខាងទីតាំងការដ្ឋានតូចចង្អៀត ការធ្វើចរាចរឆ្លងកាត់អនុញ្ញាតរថយន្តធុនតូច និងទោចក្រយានយន្ត ជូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ក្បែរទីតាំងការដ្ឋានតែប៉ុណ្ណោះ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទដែល ធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០ ២១ វេលាម៉ោង៨ និង០០នាទី ដល់ម៉ោង៥ និង០០នាទី រយៈពេល៣ខែ។ ផុតរយៈពេលនេះការដ្ឋាន នឹងបញ្ចប់ការងារ ហើយនឹងបើក ឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ឆ្លងកាត់ នៅតំបន់ការដ្ឋានសាងសង់ខាងលើ នឹងចូលរួមសហការអនុវត្ត ដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ ស្របតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី