ព័ត៌មានជាតិ
កំពែងក្រុងអង្គរធំអាយុកាលជាង ១ ពាន់ឆ្នាំ គ្រោងបញ្ចប់នៅចុងឆ្នាំនេះ
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងនារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នេះថា ដំណើរការជួសជុលកំពែងក្រុងអង្គរធំ មានប្រវែង២៥ ម៉ែត្រ ដែលបានចាប់ដំណើរការពីខែមិនានោះ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ដោយប្រើប្រាស់ថវិការបស់រដ្ឋដើម្បីជួសជុល។

លោក ឡុង កុសល បានបញ្ជាក់ប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “សម្រាប់វគ្គនេះ ជំហាននេះ គឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះតែម្តង (ខែធ្នូ ឆ្នាំ២០២១) តែការប្រើប្រាស់អស់ថវិកាប៉ុន្មាន ខ្ញុំក៏មិនដឹងដែរ តែជាការប្រើប្រាស់ថវិការដ្ឋ”។
សូមបញ្ជាក់ថា ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។


គម្រោងជួសជុល ដែលចាប់ដំណើរការពីខែមិនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង៧០ភាគរយហើយ។ បើតាមអាជ្ញាធរជាតិអប្សរា ការងារនេះមានការលំបាកយ៉ាងខ្លាំង ដោយដីមានការរលុះខ្លាំង ថ្មខឿនផ្នែកខាងក្រោម និងគ្រឹះមានការបាត់បង់ និងពុកផុយច្រើនដែលតម្រូវត្រូវធ្វើការពង្រឹង និងរៀបឡើងវិញទាំងអស់។
គួររំលឹកថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


