Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសកំពុងអភិវឌ្ឍមានសង្ឃឹមហើយ ក្រោយ ចិន ប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ ១០០ លានដូសបន្ថែមទៀត

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នៅឯកិច្ចប្រជុំកំពូល BRICS លើកទី ១៣ ថា ប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០០ លានដូសបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិនកាលពីខែមុនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ពាន់លានដូសដល់ពិភពលោកនៅឆ្នាំនេះ និងបរិច្ចាគ ១០០ លានដូសដល់យន្តការ COVAX ។

រហូតមកដល់បច្ចុប្បន្ន ប្រទេសនេះបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១ ពាន់លានដូសហើយដល់ប្រទេស និងអង្គការអន្តរជាតិជាង ១០០ ។

លោក ស៊ី បាននិយាយថា រដ្ឋាភិបាលនឹងខិតខំបំពេញតាមការសន្យាសម្រាប់ការផ្ដល់វ៉ាក់សាំងចំនួន ២ ពាន់លានដូសនៅចុងឆ្នាំនេះ ខណៈលោកអំពាវនាវឲ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវ៉ាក់សាំង ក្នុងស្មារតីនៃការទទួលបានដោយស្មើភាពសម្រាប់ទាំងអស់គ្នា ។

ជាចុងក្រោយលោក ស៊ី បាននិយាយថា “យើងត្រូវការលើកកម្ពស់សាមគ្គីភាពពិភពលោកប្រឆាំងនឹងជំងឺកូវីដ ១៩ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត គាំទ្រវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រដើម្បីតាមដានប្រភពដើមរបស់វា និងប្រឆាំងនយោបាយ និងការរើសអើងជាតិសាសន៍ជាដើម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ នៅប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ រោងចក្រផលិតវ៉ាក់សាំងប្រភេទ mRNA ដំបូងបង្អស់របស់ ចិន នឹងចាប់ផ្ដើមដំណើរការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម