ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រកាសដាក់ខ្លួនដាច់ដោយឡែក បន្ទាប់ពីធ្លាប់ប្រជុំជាមួយ ឯកឧត្តម ឆែម សាវុធ ដែលមានវិជ្ជមានCovid-19
ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានប្រកាសដាក់ខ្លួនដាច់ដោយឡែក បន្ទាប់ពីធ្លាប់បានប្រជុំជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលមានវិជ្ជមានកូវីដ១៩។

លោក គឹម សន្តិភាព បានសរសេរតាមបណ្ដាញសង្គមហ្វេសបុកតាមផេកថា “ខ្ញុំសូមគោរពជម្រាបជូនបងប្អូន មិត្តភ័ក្រ មេត្តាជ្រាបថា ដោយខ្ញុំបាទបានចូលរួមក្នុងកិច្ចប្រជុំមួយនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលក្នុងនោះក៏មានវត្តមានឯ.ឧ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារដែលមានវិជ្ជមានCovid-19។

ហេតុដូច្នេះ ដើម្បីអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ខ្ញុំបានដាក់ខ្លួនដាច់ដោយឡែកតាំងពីទទួលបានដំណឹងភ្លាមអំពីការពាក់ព័ន្ធនេះ ហើយព្រឹកនេះខ្ញុំក៏នឹងទៅទទួលយកការពិនិត្យលើកទីមួយតាមការរៀបចំរបស់ក្រសួងសុខាភិបាល បន្ទាប់មកខ្ញុំបាទនឹងបន្តអនុវត្តវិធានចត្តាឡីស័កអោយបានត្រឹមត្រូវ និងគ្រប់រយៈពេល១៤តាមការកំណត់។

ខ្ញុំសូមអធ្យាស្រ័យពីសំណាក់បងប្អូន មិត្តភ័ក្រទាំងអស់ដែលបានជួបជាមួយខ្ញុំចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា មក ស្នើសូមមេត្តារក្សាខ្លួននៅក្នុងផ្ទះ និងការពារអ្នកនៅក្នុងផ្ទះផ្សេងទៀត ដើម្បីជាវិធានការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជាយថាហេតុណាមួយក្នុងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយរបស់យើង ទោះបីជាមានការពាក់ម៉ាស់ និងហានិភ័យតិចតួចក៏ដោយ ។

ខ្ញុំបាទនឹងជូនដំណឹងអំពីលទ្ធផលនៃការពិនិត្យរបស់ខ្ញុំជាបន្តបន្ទាប់ជូនបងប្អូន មិត្តភ័ក្រទាំងអស់។
សូមមេត្តាអធ្យាស្រ័យចំពោះផលរំខានមួយនេះ៕



-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


