ព័ត៌មានអន្ដរជាតិ
កសិករកំពុងច្រូតស្រូវ ខ្មាន់កាំភ្លើងចូលបាញ់រះក្នុងវាលស្រែ ស្លាប់១១០នាក់នៅ នីហ្សេរីយ៉ា
អង្គការសហប្រជាជាតិបាននិយាយថា ការសម្លាប់រង្គាលដ៏រន្ធត់លើកសិករនៅភាគឦសានប្រទេសនីហ្សេរីយ៉ាបានសម្លាប់មនុស្សយ៉ាងតិច១១០នាក់។
ការសម្លាប់នេះបានកើតឡើងកាលពីរសៀលថ្ងៃសៅរិ៍នៅក្នុងភូមិ Koshobe និងសហគមន៍ជនបទដទៃទៀតក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋាន Jere ក្បែរទីក្រុង Maiduguri នៃរដ្ឋ Borno។

អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនីហ្សេរីយ៉ាលោក Edward Kallon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្មាន់កាំភ្លើងជិះម៉ូតូបានបើកការវាយប្រហារយ៉ាងសាហាវទៅលើបុរសនិងស្ត្រីស៊ីវិលដែលកំពុងច្រូតស្រូវ”។

លោកបានបន្ថែមថា “ជនស៊ីវិលយ៉ាងតិច១១០នាក់ត្រូវបានសម្លាប់យ៉ាងរន្ធត់ហើយមនុស្សជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ”។ លោកបានកត់សម្គាល់ថា គេជឿថា ស្ត្រីជាច្រើនត្រូវបានចាប់ជំរិត”។

លោកបន្តថា “ឧប្បត្តិហេតុនេះគឺជាការវាយប្រហារហិង្សាបំផុតប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់នៅឆ្នាំនេះ។ ខ្ញុំសូមអំពាវនាវឲ្យអ្នកបង្កអំពើដ៏សាហាវនេះត្រូវនាំយកមកផ្តន្ទាទោស”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេប៉ុន្តែក្រុមប្រដាប់អាវុធ Boko Haram និងក្រុមបំបែកខ្លួន រដ្ឋឥស្លាមនៅខេត្តអាហ្វ្រិកខាងលិច (ISWAP) បានធ្វើការវាយប្រហារយ៉ាងសាហាវជាច្រើនលើកនៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ។

ក្រុមទាំងពីរបានធ្វើសកម្មភាពនៅក្នុងតំបន់នេះដោយបានសម្លាប់មនុស្សជាង៣០,០០០នាក់ក្នុងមួយទសវត្សរ៍កន្លងមកនេះ។ យុទ្ធនាការប្រដាប់អាវុធមួយនេះបានផ្លាស់ទីលំនៅប្រជាជនចំនួន២លាននាក់និងបានរាលដាលដល់ប្រទេសជិតខាងរួមមាននីហ្សេរ ឆាដនិងកាមេរូន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ផ្ទុះគ្រាប់បែកនិងការបាញ់ប្រហារក្នុងបាតុកម្មនៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


