ព័ត៌មានជាតិ
ម្តាយឪពុក នៅកោះកុង ត្រេក អរពេលកូនៗ បានទទួលថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ១៩
ក្រុមម្តាយឪពុក និងអាណាព្យាបាលកុមារៗ នៅខេត្តកោះកុង នាំគ្នាបង្ហាញក្តីត្រេកអរសប្បាយរីករាយជាខ្លាំងពេលដែលកូនចៅៗ របស់ខ្លួនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលកម្ពុជា។
ដូចតាមការគ្រោងទុក នៅខេត្តកោះកុង កំពុងដំណើរការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុចាប់ពី ៦ ឆ្នាំ ដល់១២ឆ្នាំ ក្រោយពីមានការសម្រេចអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

និយាយពីក្រុមឪពុកម្តាយ ព្រមទាំងបណ្តាអាណាព្យាបាលកុមារ នៅក្នុងក្រុងខេមរភូមិន្ទ និងបណ្តាស្រុកផ្សេងទៀត បង្ហាញអារម្មណ៍រីករាយជាខ្លាំងគ្មានអ្វីប្រៀបផ្ទឹមបានពេលឃើញកូនចៅរបស់ពួកគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ដូចមនុស្សចាស់ ឬមនុស្សពេញវ័យដ៏ទៃទៀតដែរ។
អ្នកស្រី ស ស្រីអូន រស់នៅភូមិ៤ សង្កាត់ដងទង់ និងលោក ជិន វណ្ណឌី រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ លើកឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ការនាំកូនៗមកចាក់វ៉ាក់សាំងនេះដោយការស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំពីណាម្នាក់ទេ ព្រោះយល់ថា មានតែវ៉ាក់សាំងទេដែលអាចជួយឱ្យកូនៗរួចផុតការឆ្លងជំងឺកូវីដ១៩បច្ចុប្បន្នបានយ៉ាងមានប្រសិទ្ធិភាពបំផុត។

តំណាងអាណាព្យាបាលទាំងពីររូបខាងលើ រំពឹងថា នៅពេលដែលកូនៗបានចាក់វ៉ាក់សាំង ពួកគេនឹងមានសុខភាពល្អ ហើយអាចចូលរៀននៅតាមសាលារដ្ឋនិងឯកជនបានឆាប់ៗដែរ។
បន្ថែមលើនេះ ពួកគាត់ ថ្លែងអំណរអរគុណយ៉ាងជ្រោលជៅជូនសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់វ៉ាក់សាំងដល់ក្រុមកុមារតូចៗ ក្រោយចាក់ថ្នាំរួចបន្តអនុវត្តវិធានការសុខាភិបាល៣កុំ៣ការពារជាប្រចាំមិនអាចធ្វេសប្រហែសបានឡើយ។

យោងតាមទិន្នន័យរបស់មន្ទីរសុខាភិបាលខេត្តកោះកុង បង្ហាញថា មានកុមារា កុមារីចំនួន១៦.៧៥៥នាក់ ដែលនឹងត្រូវមកទទួលបានថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩។
ទាក់ទិននឹងការយុទ្ធនាការចាក់វ៉ាក់សាំងចាក់វ៉ាក់សាំងនេះដែរ កន្លងទៅ មន្រ្តីជំនាញបានចាក់វ៉ាក់សាំងដល់ក្រុមកុមារអាយុ១២ដល់១៧ឆ្នាំបានប្រមាណ១ម៉ឺន៤ពាន់តាមការកំនត់អស់ហើយ ដោយពួកគេសុទ្ធតែមានសុខភាពល្អប្រសើរក្រោយចាក់រួច។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ ធ្វើឡើងរយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែកញ្ញា នៅតាមទីតាំងដែលបានកំណត់រួចរាល់។
ដូច្នេះលោកជឿជាក់ថា អាណាព្យាបាលឪពុកម្តាយរបស់កុមារ នឹងនាំកូនៗរបស់ខ្លួនមកទទួលវ៉ាក់សាំងបង្ការការពារកូវីដ១៩ឱ្យបានគ្រប់ៗគ្នា។

ទីតាំងផ្តល់ការចាក់វ៉ាក់សាំងនេះដែលអាចទទួលសេវាបាន រួមមាន៖
១-សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ
២-មណ្ឌលសុខភាពនាងកុក ស្រុកមណ្ឌលសីមា
៣-មណ្ឌលសុខភាពត្រពាំងរូង ស្រុកកោះកុង
៤-មណ្ឌលសុខភាពឬស្សីជ្រុំ ស្រុកថ្មបាំង
៥-មណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ និងឃុំជីផាត
៦-មណ្ឌលសុខភាពភ្ញីមាស ស្រុកគិរីសាគរ
៧ -សាលាបឋមសិក្សាបឹងព្រាវ ស្រុកស្រែអំបិល។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ក៏វាយតម្លៃជាបឋមដែរថា ល្បឿននៃការស្ម័គ្រចិត្តនាំកុមារមកចាក់វ៉ាក់សាំងនៅមណ្ឌលសាខាកាកបាទក្រហមខេត្ត គឺមានចំនួនច្រើនគួរឱ្យកត់សម្គាល់យោងតាមស្មារតីទទួលខុសត្រូវចំពោះអាណាព្យាបាលម្នាក់ៗ៕
អត្តបទៈ សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


