កីឡា
ក្រុមនារីកម្ពុជា នឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើឈ្នះ ទីម័រខាងកើត រសៀលនេះ
ដល់ថ្ងៃដែលក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ប្រកួតជាមួយ ក្រុមនារីទីម័រខាងកើត វេលាម៉ោង ៣:៤៥នាទី រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFF Women’s Cup នៅប្រទេសម៉ាឡេស៊ី។

ក្រុមនារីកម្ពុជា នឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្តង ប្រសិនបើឈ្នះទីម័រខាងកើត នៅរសៀលថ្ងៃចន្ទនេះ ពីព្រោះក្រុមនារីទីម័រខាងកើត បានចាញ់ ក្រុមនារីឥណ្ឌូណេស៊ី ២-០ ខណៈនៅក្នុងពូលមានតែ ៣ ក្រុមប៉ុណ្ណោះ។ ប្រសិនបើទីម័រខាងកើត ចាញ់ ពួកគេអស់ឱកាស ហើយមានតែ កម្ពុជា និងឥណ្ឌូណេស៊ី ជាអ្នកឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប្រវត្តិជួបគ្នា ៣ លើកកន្លងមក ក្រុមនារីកម្ពុជាធ្លាប់ចាញ់ ទីម័រខាងកើតឡើយពោលគឺឈ្នះទាំងអស់នៅក្នុងពានរង្វាន់ AFF Women’s Championship។ ឆ្នាំ ២០១៨ ក្រុមនារីកម្ពុជា បានឈ្នះ ១២-០, ឆ្នាំ ២០២២ បានឈ្នះ ៣-១ និងឆ្នាំ ២០២៤ បានឈ្នះ ៣-០។
សម្រាប់ការចូលរួមប្រកួតរបស់ក្រុមនារីកម្ពុជាលើកនេះមានទំនុកចិត្ត និងក្តីសង្ឃឹមខ្ពស់ក្នុងការទទួលបានលទ្ធផលល្អ បន្ទាប់ពីសិក្សាស្វែងយល់ពីដៃគូប្រកួត និងការត្រៀមខ្លួនបានល្អ។

កាលពីខែមិថុនាកន្លងទៅ ក្រុមនារីកម្ពុជា បានចេញទៅប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ីចំនួន ២ ប្រកួត គឺឈ្នះក្រុមជម្រើសជាតិនារីសិង្ហបុរី ដោយលទ្ធផល ៥-០ និងស្មើជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ១-១។ នេះជាការត្រៀមខ្លួនយ៉ាងល្អមុនពេលការប្រកួតផ្លូវការឈានចូលមកដល់។
ក្រុមនារីកម្ពុជា បាននាំចូលកីឡាការិនីកូនកាត់មកពីក្រៅប្រទេស ២ នាក់ទៀតគឺកីឡាការិនីខ្មែរ-កាណាដា ឈីវ សាលីណា និងកីឡាការិនីខ្មែរ-អាមេរិក សាំង រ៉ូសានហ្គីនដូលីន។ ពេលបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម កីឡាការិនីទាំងពីរនាក់សុទ្ធតែរំពឹងខ្ពស់ក្នុងការឈ្នះជើងឯក។

ពានរង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ នេះមានក្រុមចំនួន ៦ ចូលរួមប្រកួតគឺ កម្ពុជា ឥណ្ឌូណេស៊ី ទីម័រខាងកើត សិង្ហបុរី ឡាវ និងម្ចាស់ផ្ទះ ម៉ាឡេស៊ី។ ក្នុងចំណោមក្រុមទាំងអស់នេះ បើគិតលើស្ថិតិ និងលទ្ធផលនៃការប្រកួតកន្លងមកគឺមានតែ ឥណ្ឌូណេស៊ី មានគុណភាពល្អដែលក្លាយជាគូប្រជែងធំ សម្រាប់ក្រុមនារីកម្ពុជា៕


អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


