ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Bavi វាយប្រហារចិន និងតៃវ៉ាន់៖ មនុស្ស ៥លាននាក់ត្រូវបានជម្លៀសខ្លួន
ប្រទេសចិន កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ បន្ទាប់ពីព្យុះទីហ្វុង Bavi ដែលជាព្យុះទី៩ នៃរដូវកាលនេះ បានបោកបក់ចូលតំបន់ឆ្នេរនៃខេត្តជឺជាំង (Zhejiang) កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ដោយមានល្បឿនខ្យល់បោកបក់រហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង បណ្តាលឱ្យមានការជម្លៀសប្រជាពលរដ្ឋប្រមាណ ៥លាននាក់នៅទូទាំងប្រទេសចិន ដើម្បីសុវត្ថិភាព ខណៈដែលនៅតៃវ៉ាន់វិញ ក៏មានសេចក្តីរាយការណ៍ថា មានមនុស្សជាង ២០០នាក់រងរបួសផងដែរ។ នេះបើយោងតាមសារព័ត៌មាន Asia Today ចុះផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ការបោកបក់នៃព្យុះ Bavi បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនចិន។ នៅរដ្ឋធានីប៉េកាំង មនុស្សជាង ១០០ ០០០នាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា។ ក្នុងខេត្តហ្វូជៀន (Fujian) មានប្រជាជន ១៣០ ០០០នាក់ ត្រូវជម្លៀស និងនៅទីក្រុងសៀងហៃ មានចំនួន ៤០ ០០០នាក់។ គិតត្រឹមថ្ងៃទី១២ កក្កដា ជើងហោះហើរជាតិ និងអន្តរជាតិជាង ៣ ០០០ ត្រូវបានលុបចោល ហើយបណ្តាញផ្លូវដែកល្បឿនលឿនក្នុងតំបន់ភាគអាគ្នេយ៍ ក៏ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នផងដែរ ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ។
គួររំលឹកផងដែរថា មុនពេលព្យុះទីហ្វុងនេះកើតឡើង តំបន់ភាគខាងត្បូងនៃប្រទេសចិន បានជួបប្រទះគ្រោះទឹកជំនន់ និងការរអិលបាក់ដីរួចទៅហើយ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់បានបាត់បង់ជីវិត។ ចំពោះព្យុះ Bavi នេះ ទោះបីជាគ្មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ក៏ដោយ ប៉ុន្តែវាបានបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន រួមទាំងការលិចលង់ដីកសិកម្ម និងការជន់លិចផ្លូវថ្នល់។
សម្រាប់កោះតៃវ៉ាន់ ទោះបីស្ថិតក្នុងរង្វង់នៃការប៉ះពាល់ដោយព្យុះក៏ដោយ ក៏គេមិនទាន់ទទួលបានសេចក្តីរាយការណ៍អំពីករណីបាត់បង់ជីវិតនៅឡើយទេ។ គិតត្រឹមល្ងាចថ្ងៃទី១២ កក្កដា មនុស្សជាង ២០០នាក់បានរងរបួស រួមទាំងជនជាតិបរទេសចំនួន ៥នាក់។
ថ្វីដ្បិតព្យុះ Bavi ត្រូវបានព្យាករថានឹងថមថយឥទ្ធិពលបន្តិចម្តងៗនៅពេលវាបន្តដំណើរទៅទិសពាយ័ព្យ ក៏អាជ្ញាធរឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានរហូតដល់ថ្ងៃទី១៥ ខែកក្កដា។ ជាពិសេសរដ្ឋធានីប៉េកាំង កំពុងតែត្រៀមខ្លួនទប់ទល់នឹងហានិភ័យនៃទឹកជំនន់បន្ថែមទៀត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែបន្តការងារជួយសង្គ្រោះ និងត្រួតពិនិត្យស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕


ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


