ព័ត៌មានអន្ដរជាតិ
WHO រកឃើញ មនុស្សជិត២លាននាក់ស្លាប់ពាក់ព័ន្ធនឹងការងារក្នុងមួយៗឆ្នាំ
ការប៉ាន់ស្មានពីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) បង្ហាញកាលពីថ្ងៃសុក្រម្សិលមិញថា មនុស្សជិត២លាននាក់បានស្លាប់ដោយសារមូលហេតុពាក់ព័ន្ធនឹងការងារក្នុងមួយៗឆ្នាំ រាប់បញ្ចូលទាំងការធ្វើការយូរលើសម៉ោងកំណត់ និងអាកាសធាតុពុលផង។
ការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) និងអង្គការពលកម្មអន្តរជាតិ (ILO) ដែលជាការវាយតម្លៃដំបូងនៃមូលហេតុទាំងនេះបានរកឃើញថា ជំងឺ និងរបួសពាក់ព័ន្ធនឹងការងារបានសម្លាប់មនុស្សស្លាប់១.៩លាននាក់ក្នុងឆ្នាំ២០១៦។
លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ WHO បាននិយាយថា ៖«វាតក់ស្លុតដែលឃើញមនុស្សយ៉ាងច្រើនកំពុងត្រូវបានសម្លាប់ដោយការងាររបស់ពួកគេ»។ លោកសង្ឃឹមថា របាយការណ៍នេះអាចជាការដាស់តឿន។

ការសិក្សាបានពិចារណារលើកត្តាហានិភ័យការងារ១៩ចំណុចក្នុងនោះមានដូចជា ធ្វើការច្រើនម៉ោងលើសកម្រិត ប៉ុន្តែក៏មានផលប៉ះពាល់នៅកន្លែងធ្វើការដូចជាបរិយាកាសពុល ជំងឺផ្លូវដង្ហើម សារធាតុបង្កមហារីក និងសំឡេងរំខាន។
ការសិក្សាបង្ហាញថា ចំនួននៃការស្លាប់ពាក់ព័ន្ធនឹងការងារមិនសមាមាត្រនេះកើតមានចំពោះបុគ្គលិកធ្វើការនៅតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច ដែលជាបុរស និងអ្នកដែលមានអាយុច្រើនជាង៥៤ឆ្នាំ។
ការសិក្សាផ្នែកលើការរកឃើញរបស់ WHO ពីដំបូងដែលការធ្វើការងារលើសម៉ោងកំណត់បានកំពុងសម្លាប់មនុស្សប្រហែលជា៧៤៥០០០នាក់ក្នុងមួយឆ្នាំតាមរយៈស្ទះសរសៃឈាម និងគាំងបេះដូង។
របាយការណ៍ទូលំទូលាយត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្ររកឃើញងា កន្លែងការងារជាឃាតកដ៏ធំគឺផលប៉ះពាល់នឹងបរិយាកាសពុលដូចជាឧស្ម័ន និងផ្សែង បូករួមទាំងភាគល្អិតតូចៗពាក់ព័ន្ធនឹងការបំភាយឧស្សាហកម្ម។
របាយការណ៍រកឃើញថា បរិយាកាសពុលបានធ្វើឲ្យមនុស្សស្លាប់៤៥០០០០នាក់នៅឆ្នាំ២០១៦ ហើយការរបួសបានសម្លាប់មនុស្ស៣៦០០០០នាក់។
ផ្នែកវិជ្ជមាន ចំនួននៃការស្លាប់ពាក់ព័ន្ធនឹងការងារបានធ្លាក់ចុះ១៤%ចន្លោះឆ្នាំ២០០០ និង២០១៦។ នេះប្រហែលជាបណ្តាលមកពីការកែលំអសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ។
ទោះបីជាយ៉ាងណា របាយការណ៍ថា បន្ទុកជំងឺពាក់ព័ន្ធនឹងការងារប្រហែលជាធំជាងការប៉ាន់ស្មាន។
លោក Frank Pega មន្ត្រីបច្ចេកទេស WHO និយាយថា មូលហេតុដែលបណ្តាលឲ្យស្លាប់ផ្សេងទៀតដូចជាការកើនឡើងកម្តៅពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដែលថ្មីៗនេះមិនទាន់រាប់បញ្ចូលទេ ហើយក៏មិនរាប់បញ្ចូលទាំងជំងឺដូចជាកូវីដ-១៩ដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


