ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ៥នាក់ ដែលបម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងប្រទេសកម្ពុជា
ប្រទេសថៃ ៖ ជនជាតិថៃចំនួន ៥ នាក់ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ ៣ សហការជាមួយកម្លាំងអធិការស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណៈដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច បានណងយ៉ាកែវ ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ។

ក្រោយពេលឃាត់ខ្លួន ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺពួកគេមានបំណងចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ។

ជនជាតិថៃទាំង៥នាក់ ដែលក្នុងនោះមានប្រុស៣ ស្រី២ បានបន្តថា ពួកគេជិះឡានក្រុងមកពីខេត្តភិចិត្រ ២ នាក់ មកពីខេត្តឈៀងម៉ៃ ១ នាក់ និងមកពីខេត្តស្រះកែវ ២ នាក់ ដោយមកជួបគ្នានៅស្រុកអារញ្ញប្រាថេត ហើយក៏មានរថយន្ត តូយូតា វីហ្គូ ពណ៌ខ្មៅមកដឹកទៅទម្លាក់នៅចំណុច ផ្លូវលូករុង ទើបមានមេខ្យល់ខ្មែរម្នាក់មកទទួល ដោយនាំដើរកាត់ស្រែចំការដើម្បីឆ្ពោះទៅខ្សែបន្ទាត់ព្រំដែន ប៉ុន្តែមុននឹងសមត្ថកិច្ចចាប់ខ្លួន មេខ្យល់នោះបានរត់គេចខ្លួនបាត់ស្រមោល ដោយសារតែគេស្គាល់ភូមិសាស្ត្រច្បាស់។

បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


