ព័ត៌មានអន្ដរជាតិ
Hot News! ផ្អើលលោតចេញតាមបង្អួចសាកលវិទ្យាល័យនៅ រុស្ស៊ី ក្រោយខ្មាន់កាំភ្លើងដើរចូលបាញ់រះ ស្លាប់ ៨ នាក់ (មានវីដេអូ)
អ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតលោកស្រី Svetlana Petrenko បាននិយាយនៅថ្ងៃចន្ទនេះថា មនុស្ស ៨ នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងការបាញ់ប្រហារមួយនៅសាកលវិទ្យាល័យរដ្ឋក្នុងទីក្រុង Perm ប្រទេសរុស្ស៊ី ។
ទន្ទឹមនោះ សាកលវិទ្យាល័យ Perm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សមិនស្គាល់អត្តសញ្ញាណប្រដាប់ដោយអាវុធម្នាក់បានចូលទៅក្នុងបរិវេណសាកលវិទ្យាល័យ ហើយបានបើកការបាញ់ប្រហារ ខណៈព័ត៌មានដំបូងមានមនុស្សតែមនុស្ស ៤ នាក់ប៉ុណ្ណោះរងរបួស ។
អ្នកនាំពាក្យរបស់សាកលវិទ្យាល័យបាននិយាយថា “មានការបាញ់ប្រហារនៅក្នុងសាកលវិទ្យាល័យ Perm ។ យើងកំពុងស្ថិតនៅក្នុងសាលសន្និសីទ ហើយយើងបានចាក់សោបិទទ្វារបន្ទប់នៅទីនោះ ខណៈនិស្សិត និងសាស្រ្តាចារ្យផ្សេងទៀតនៅក្នុងបន្ទប់រៀនផ្សេងទៀត” ។
ចំណែកអ្នកនាំពាក្យសេវាកម្មសង្រ្គោះបន្ទាន់បាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សដែលរងរបួសក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យរដ្ឋនៅទីក្រុង Perm ប្រទេសរុស្ស៊ី បានកើនឡើងដល់ ១៩ នាក់ ។
ស្របពេលជាមួយគ្នានេះ ក្រសួងមហាផ្ទៃរុស្ស៊ីក៏បានបញ្ជាក់ផងដែរថា មនុស្សមួយចំនួនបានស្លាប់ និងអ្នកផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យ Perm របស់រុស្ស៊ី ហើយអ្នកវាយប្រហារត្រូវបានឃុំខ្លួន ខណៈការស៊ើបអង្កេតពីមូលហេតុនៃការវាយប្រហារនេះ ក៏ត្រូវបានធ្វើឡើងផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី បង្កើតឧបករណ៍តេស្តរហ័សមានសមត្ថភាពរកឃើញវីរុសបំប្លែងខ្លួនច្រើនប្រភេទ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ