ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្កើតឧបករណ៍តេស្តរហ័សមានសមត្ថភាពរកឃើញវីរុសបំប្លែងខ្លួនច្រើនប្រភេទ
ប្រធានទីភ្នាក់ងារជីវឱសថសហព័ន្ធរុស្ស៊ី (FMBA) លោក Vermedika Skvortsova បាននិយាយកាលពីព្រហស្បតិ៍ថា FMBA បានបង្កើតឧបករណ៍ធ្វើតេស្តរហ័ស ដែលមានសមត្ថភាពអាចរកឃើញវីរុសបំប្លែងខ្លួន Lambda ។
លោក Skvortsova បាននិយាយថា “យើងបានបង្កើតឧបករណ៍ធ្វើតេស្តរហ័ស ដើម្បីរកមើលវីរុសបំប្លែងខ្លួនជាច្រើនដូចជា វីរុសបំប្លែងខ្លួន Lambda ក្នុងនោះរួមទាំងវីរុសបំប្លែងខ្លួនឥណ្ឌា Delta និងវីរុស Delta Plus ផងដែរ” ។

ចំណែកលោកវេជ្ជបណ្ឌិត Peter Chi Hong អ្នកជំនាញរោគឆ្លងនៅសាកលវិទ្យាល័យ California បាននិយាយថា “វីរុសបំប្លែងខ្លួន Lambda គឺកំពុងនៅទីនេះ ។ វាមានឥទ្ធិពលគេចផុតពីវ៉ាក់សាំង ក៏ដូចជាឆ្លងរហ័ស ប៉ុន្តែមិនឆ្លងលឿនដូចវីរុសបំប្លែងខ្លួនឥណ្ឌា Delta នោះទេ” ។
គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Lambda ត្រូវបានរកឃើញដំបូងនៅប្រទេសកូឡុំប៊ី និងបានរីករាលដាលនៅប៉េរូ ខណៈបច្ចុប្បន្នកំពុងអុកឡុករដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TeleSUR
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


