សុខភាព
មានអាការ ៨នេះ អាចថាមានជំងឺស្ទះសួតរុំារ៉ៃ
ជំងឺស្ទះសួតរុំារ៉ៃ (COPD) គឺជាជំងឺរលាកសួតរុំារ៉ៃដែលបណ្តាលឱ្យស្ទះខ្យល់ និងធ្វើឱ្យយើងពិបាកដកដង្ហើម។ ភាគច្រើនយើងមិនដឹងថា យើងមានជំងឺស្ទះសួតរុំារ៉ៃទេ រហូតដល់ជំងឺនេះវិវដ្ដដល់ដំណាក់កាលចុងក្រោយ។ ពេលខ្លះយើងគ្រាន់តែគិតថាយើងហត់ ឬមិនសូវមានកម្លាំងដោយសារយើងចាស់ជាងមុនប៉ុណ្ណោះ។ តើជំងឺស្ទះសួតររុំារ៉ៃមានអាការអ្វីខ្លះ?

រោគសញ្ញា និងអាការៈរបស់ជំងឺស្ទះសួតរ៉ាំរ៉ៃអាចមានដូចជា៖
- ហត់ជាពិសេសអំឡុងពេលហាត់ប្រាណ
- ឮសូរសម្លេងពេលដកដង្ហើម
- តឹងទ្រូង
- ក្អករុំារ៉ៃដែលមានស្លេស្មថ្លា ពណ៌ស លឿង ឬបៃតង
- ឆ្លងមេរោគផ្លូវដង្ហើមញឹកញាប់
- គ្មានកម្លាំង
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
- ហើមកជើង ប្រអប់ជើង ឬជើង

ការប៉ះពាល់នឹងសារធាតុដែលបំផ្លាញសួត និងផ្លូវដង្ហើមយូរអាចបណ្តាលឱ្យយើងកើតជំងឺស្ទះសួតរ៉ាំរ៉ៃ។ យើងអាចការពារ ឬកាត់បន្ថយការកើតជំងឺស្ទះសួតរុំារ៉ៃដោយ៖
- បញ្ឈប់ការជក់បារី
- កុំជក់បារី
- ចៀសវាងការស្រូបផ្សែងបារី
- ចៀសវាងការប៉ះពាល់ ឬស្រូបផ្សែង ឬចំហាយគីមី ឬធូលីដីជាដើម
ជំងឺស្ទះសួតរុំារ៉ៃព្យាបាលមិនជាទេ តែបើយើងសង្កេតថាមានរោគសញ្ញា ឬអាការដូចខាងលើត្រូវទៅពិនិត្យជាបន្ទាន់ ព្រោះការព្យាបាលជំងឺនៅដំណាក់ស្រាល ឬដំបូងអាចទប់ស្កាត់ជំងឺពីការវិវឌ្ឍទៅជាធ្ងន់ធ្ងរ។ងឺពីការវិវឌ្ឍទៅជាធ្ងន់ធ្ងរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារ ១០ មុខនេះ ហូបសឹងរាល់ថ្ងៃមិនធុញ ថែមទាំងជួយបំប៉នសួតឲ្យរឹងមាំ នាសម័យកូវីដ
ចុចអាន៖ ពិតអត់ គេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់សុខភាពសួត?
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


