ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដគ្រប់ដូស បានការពារអ្នកជំងឺបេះដូងនិងសួត ពីការស្លាប់ដល់ទៅ ៩០ ភាគរយ
សមាគមគ្រូពេទ្យវះកាត់បេះដូងនៅប្រទេសថៃ ផ្ដល់អនុសាសន៍ដល់អ្នកជំងឺបេះដូងនិងសួត គួរតែពន្លឿនការចាក់វ៉ាក់សាំងកូវីដ ១៩ បន្ទាប់ពីស្ថិតិស្រាវជ្រាវបញ្ជាក់ជាផ្លូវការថា វ៉ាក់សាំងអាចការពារពីការឆ្លងជំងឺកូវីដ ពី ៥០-៨០ ភាគរយ និងជួយការពារមិនឲ្យឈឺធ្ងន់ ឬផុតពីការស្លាប់រហូតដល់ ៩០ ភាគរយ និងមានអត្រាហានិភ័យត្រឹមតែ ០.០០២ ភាគរយប៉ុណ្ណោះ។
វេជ្ជបណ្ឌិត Penachani Chatmans មកពីមន្ទីពេទ្យ Thoracic Surgeon Rajavithi មានប្រសាសន៍ថា ចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ អង្គការសុខភាពពិភពលោក (WHO) និងអង្គការសុខភាពសាធារណៈនៅជុំវិញពិភពលោក បានឯកភាពថា វិធីល្អបំផុតដើម្បីដោះស្រាយការរីករាលដាលនៃជំងឺកូវីដ គឺពន្លឿនប្រជាជនឲ្យទៅទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់ ៧០ភាគរយ ដើម្បីបង្កើតភាពស៊ាំក្នុងក្រុម ឬនៅក្នុងតំបន់នីមួយៗ។
អង្គការសុខភាពសាធារណៈថៃ ក៏បានពន្លឿនការចាក់ថ្នាំបង្ការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេសជាមួយក្រុមដែលមានហានិភ័យខ្ពស់ ដូចជា បុគ្គលិកពេទ្យជួរមុខ ក្រុមមនុស្សចាស់អាយុ ៦០ ឆ្នាំឡើងទៅ រួមទាំងអ្នកជំងឺដែលមានក្រុមហានិភ័យចំនួន ៧ ដើម្បីបង្កើតអង់ទីគ័រ និងកាត់បន្ថយភាពធ្ងន់ធ្ងរឲ្យតិចបំផុត។
ជាទូទៅក្រុមមនុស្សក្រុមដែលមានហានិភ័យខ្ពស់ដូចជា អ្នកជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង និងជំងឺសួត ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ក្នុងចំណោមជំងឺដែលមានហានិភ័យខ្ពស់ទាំង ៧ តែងព្រួយបារម្ភអំពីហានិភ័យ នៃផលប៉ះពាល់ពីវ៉ាក់សាំងដែលអាចប៉ះពាល់ដល់ជំងឺមូលដ្ឋានដែលមាន។ ប៉ុន្តែការពិតទៅ អ្នកជំងឺដែលមានជំងឺទ្រូង (បេះដូងនិងសួត) គឺជាអ្នកជំងឺដែលមានហានិភ័យខ្ពស់បំផុត ហើយត្រូវតែចាក់វ៉ាក់សាំងប្រឆាំងកូវីដ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ព្រោះប្រសិនបើអ្នកជំងឺបេះដូងនិងសួតបានឆ្លងកូវីដ នោះការបង្ករោគនឹងរាលដាលដល់សួតជាខ្លាំង។ លើសពីនេះ ក៏ពិបាកព្យាបាលដល់ទៅ ១០ដង ច្រើនជាងមនុស្សធម្មតាទៅទៀត ហើយវាក៏មានហានិភ័យខ្ពស់នៃការបាត់បង់ជីវិតផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត
ចុចអាន៖ចំណុចសំខាន់ៗ ឪពុកម្ដាយត្រូវដឹង មុននាំកូនអាយុ ៦-១២ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


