សុខភាព
ផលិតផលកម្ចាត់មេរោគ អាចបង្កបញ្ហារ៉ាំរ៉ៃដល់សួតដែរ គួរប្រយ័ត្ន!
ពេលដកដង្ហើម ដោយមានស្រូបចូលក្លិនចេញពីផលិតផលសម្អាត ដូចជាសម្ភារៈបរិក្ខារសម្អាតអនាម័យរបស់ពេទ្យ ឬផលិតផលកម្ចាត់មេរោគ ផ្សេងៗ អាចបង្កបញ្ហាដល់សួត ក្នុងរយៈពេលយូរ។

ផ្អែកតាមលទ្ធផលស្រាវជ្រាវថ្មីៗ ដែលសហការធ្វើឡើងដោយ សាកលវិទ្យាល័យបារាំង De Versailles និងសាកលវិទ្យាល័យអាមេរិក Harvard បានរកឃើញថា អ្នកឧស្សាហ៍នៅក្បែរផ្ទាល់ស្រូបក្លិនផលិតផលអនាម័យទាំងនោះ ដូចជា ថ្នាំលាបផ្ទះ ទឹកថ្នាំកម្ចាត់មេរោគ Peroxide អាល់កុល ទឹកអនាម័យដែលមានជាតិអាស៊ីត Ammoniumពិសេសគឺទឹកថ្នាំលាងសម្អាតអនាម័យ ដែលភាគច្រើនជាបរិក្ខារពេទ្យ នឹងជួបហានិភ័យជំងឺរលាកសួតរ៉ាំរ៉ៃរហូតដល់៣៨% និងបង្កជាជំងឺហឺតផងដែរ។

ជាដើមហេតុគឺដោយសារ ពពួកថ្នាំសម្អាតខាងលើនេះ ធ្វើឲ្យកាត់ (បំផ្លាញជាលិកា) ពេលដកដង្ហើមស្រូបចូល ដោយបង្កឲ្យមានអាការៈឈឺក្បាល និងពិបាកដកដង្ហើម ហើយក៏ធ្វើឲ្យមានបញ្ហា រលាកភ្នែក និងបំពង់កផងដែរ។
សម្រាប់បញ្ហានេះ គឺច្រើនជាហានិភ័យទៅលើគ្រូពេទ្យ ដែលជាញឹកញាប់គឺនៅក្បែររបស់ទាំងនោះ ដោយតម្រូវឲ្យមានវិធីការពារខ្លួន ជាប់ជានិច្ច ហើយក៏កើតឡើងដូចគ្នា ចំពោះអ្នកជានិច្ចជាកាលឧស្សហ៍ប្រើប្រាស់ផលិតទាំងនោះ។

ផ្អែកតាមទិន្នន័យពីសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក មានមនុស្សប្រមាណ ១៦លាននាក់ បានរងផលប៉ះពាល់ដោយសារតែបញ្ហាខាងលើ ហើយពិសេសធ្វើឲ្យពួកគេមានបញ្ហាសួត និងពិបាកដកដង្ហើមជាប់រយៈពេលយូរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចំណាំមើលផង! បើមានសញ្ញាប៉ុន្មាននេះ សួតមានបញ្ហាហើយ
ចុចអាន៖ កត់ចំណាំរោគសញ្ញាដូចគ្នាមួយចំនួននៃជំងឺកូវីដ-១៩និងប្រតិកម្មអាឡ័កស៊ី
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


