ព័ត៌មានជាតិ
សិស្សកម្ពុជា៨រូបនឹងទៅសិក្សានៅប្រទេសជប៉ុន នៅចុងខែតុលានេះ
ភ្នំពេញ ៖ សិស្សកម្ពុជាចំនួន៨រូបនឹងចាកចេញទៅសិក្សានៅប្រទេសជប៉ុននាចុងខែតុលាឆ្នាំ២០២០នេះដើម្បីរៀននៅវិទ្យាល័យជប៉ុន។
មុននឹងចាកចេញទៅសិក្សានៅជប៉ុនក៏មានការរៀបចំ«ពិធីជូនដំណើរសិស្សវិទ្យាល័យនៃអាហារូបករណ៍កាកេហាស៊ី ជំនាន់ទី៣»នេះផងដែរ កាលពីថ្ងៃទី២២តុលាឆ្នាំ២០២០នៅនិវេសនដ្ឋានឯកអគ្គរាជទូត មិកាមិផ្ទាល់ ដោយមានវត្តមានលោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងអាណាព្យាបាលសិស្សទាំងអស់ផងដែរ។
បើតាមឯកអគ្គរដ្ឋទួតជប៉ុនបានឲ្យដឹងថា សិស្សកម្ពុជាចំនួន៨រូបដែលនឹងចាកចេញទៅសិក្សានៅប្រទេសជប៉ុននាចុងខែតុលាឆ្នាំ២០២០នេះដើម្បីរៀននៅវិទ្យាល័យជប៉ុននោះពួកគេនឹងស្នាក់នៅជាមួយផ្ទះរបស់គ្រួសារជប៉ុន ឬ អន្តេវាសិកដ្ឋាន ក្នុងរយៈពេល៦ខែ តាមរយៈអាហារូបករណ៍ជប៉ុនឈ្មោះថា “គម្រោងអាហារូបករណ៍អាស៊ីកាកេហាស៊ិ”។
លោកទួតបានមានប្រសាសន៍ថា«យើងខ្ញុំសូមជូនពរសិស្សទាំងអស់ សូមទទួលជោគជ័យគ្រប់ភារកិច្ច»។
អាហារូបករណ៍កាកេហាស៊ី នេះ គឺសម្រាប់សិស្សវិទ្យាល័យនៅបណ្តាប្រទេសអាស៊ីទៅសិក្សានៅវិទ្យាល័យណាមួយក្នុងប្រទេសជប៉ុនសម្រាប់រយៈពេល១០ខែ។ ជាក់ស្តែង សិស្សអាហារូបករណ៍កាកេហាស៊ីជំនាន់ទី១របស់កម្ពុជា ចំនួន៥រូបបានបញ្ចប់ការសិក្សារយៈពេល៦ខែនៅប្រទេសជប៉ុន និងបានត្រលប់មកវិញកាលពីខែមីនា ហើយសិស្សជំនាន់ទី២ ចំនួន៩រូប។
អាហារូបករណ៍កាកេហាស៊ី នឹងផ្តល់ឱកាសដ៏ល្អសម្រាប់សិស្សកម្ពុជា ជប៉ុន និងបណ្តាប្រទេសអាស៊ីផ្សេងទៀតដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងកសាងស្ពានមេត្រីភាពនាពេលអនាគត៕
ដោយ ៖ សំអឿន







-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ