ព័ត៌មានជាតិ
រដ្ឋបាលក្រុង ចុះបិទខ្ទប់ភោជនីយដ្ឋាន មួយកន្លែង បន្ទាប់ពីបានរកឃើញ បុគ្គលិក មានវិជ្ជមាន ៤ នាក់
រដ្ឋបាលក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី២៥ កញ្ញា នេះបានចុះបិទខ្ទប់ទីតាំងភោជនីយដ្ឋានមួយកន្លែង នៅកណ្តាលក្រុងបាត់ដំបង ដែលកន្លងមកតែងតែមានភ្ញៀវចូលពិសារភោជនាហារត្រៀបត្រា ដែលឥឡូវត្រូវបានរកឃើញបុគ្គលិកចំនួន ៤ នាក់ ដែលមានផ្ទុកកូវីដ-១៩។
ទីតាំងដែលត្រូវបានលោកអភិបាលក្រុង ផេង សិទ្ធី ដឹកនាំក្រុមការងារចុះបិទខ្ទប់នេះ គឺភោជនីយដ្ឋាន លីឡេង ស្ថិតនៅចំណុចផ្លូវឡាអេ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកអភិបាលក្រុងបានបញ្ជាក់ថា ទីតាំងតែត្រូវបានបិទខ្ទប់នេះ គឺបន្ទាប់ពីបានរកឃើញបុគ្គលិក ពិសេសគឺចុងភៅ សរុបចំនួន ៤ នាក់ មានផ្ទុកជំងឺកូវីដ-១៩ ដោយបច្ចុប្បន្នត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង ហើយ។
លោកអភិបាលក្រុងបានធ្វើការអំពាវនាវ ដល់សាធារណជនដែលធ្លាប់បានចេញ-ចូលទៅពិសារក្នុងភោជនីយដ្ឋានខាងលើ កាលពីថ្ងៃទី ២៣ និង២៤កញ្ញា នេះ បើមានការសង្ស័យមេត្តាអញ្ជើញទៅពិនិត្យសំណាកដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យព្រះមុនីវង្ស ឬក៏នៅ វិទ្យាល័យសម្តេចឪ ក៏បាន ដែលមានទីតាំងនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍យើង៕
អត្ថបទៈ សោ និយមរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង