ព័ត៌មានជាតិ
ក្រសួងអប់រំនៅតែរក្សាការប្រឡងបាក់ឌុបនៅថ្ងៃទី២១ធ្នូដដែល
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា មិនបានលើកពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនោះទេគឺរក្សាទុកដដែល។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំដែលចេញផ្សាយនៅថ្ងៃទី៣០វិច្ឆិកានេះបានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបថ្ងៃទី២១ធ្នូ គឺរក្សាទុកនៅដដែល។
យ៉ាងណាក៏ដោយចំពោះសិស្សថ្នាក់ទី១២នៅភ្នំពេញនិងនៅសៀមរាប ក្រសួងបានផ្អាកការសិក្សានិងការបំប៉នត្រៀមប្រឡងដែលធ្វើឡើងនៅគ្រឹះស្ថានសិក្សាឬមានលក្ខណៈប្រមូលផ្តុំរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃជួនដំណឹងនេះតទៅដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។
លើសពីនេះទៀតក្រសួងអប់រំ បានដាក់ចេញវិធានការមួយចំនួនដូចជាផ្អាកសកម្មភាពជួបជុំ ការប្រជុំនិងសិក្ខាសាលាដែលមានមនុស្សចូលរួមលើសពី២០នាក់ចាប់ពីថ្ងៃជួនដំណឹងនេះទៅនិងផ្អាកដំណើរការសិក្សាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជននិងផ្អាកដំណើរការហាត់ប្រាណនិងលេងកីឡារយៈពេល១៥ថ្ងៃ។
ការប្រកាសផ្អាកការសិក្សានេះ បន្ទាប់ពីកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកាដោយមានសំណាក ចំនួន៣ ៣៣២ ត្រូវបានធ្វើតេស្តហើយគិតត្រឹមម៉ោង ០១និង ៣០ ព្រឹកថ្ងៃ ៣០ វិច្ឆិកា ២០២០ បានធ្វើការវិភាគ ២ ២៤៨ សំណាក ជាលទ្ធផលមាន ១៤ នាក់ វិជ្ជមាន និង ២ ២៣៤ នាក់ទៀត អវិជ្ជមាន។នៅសល់ ១០៨៤ នាក់ ទៀត មិនទាន់ធ្វើការវិភាគ ហើយលទ្ធផលអាចដឹងនៅថ្ងៃនេះ៕
ដោយ ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


