ព័ត៌មានអន្ដរជាតិ
ញូវយ៉ក ត្រៀមដាក់ឆ្មាំជាតិ ជំនួសបុគ្គលិកសុខាភិបាលរាប់ម៉ឺននាក់ ដែលមិនចាក់វ៉ាក់សាំង
អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul កំពុងពិចារណាប្រើឆ្មាំជាតិ និងបុគ្គលិកពេទ្យក្រៅរដ្ឋ ដើម្បីបំពេញកង្វះខាតបុគ្គលិកមន្ទីរពេទ្យ ព្រោះបុគ្គលិករាប់ម៉ឺននាក់ ទំនងជាមិនអាចបំពេញតាមថ្ងៃឱសានវាទ សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃចន្ទនេះបានទេ។
ផែនការ ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នឹងអនុញ្ញាតឲ្យអភិបាលរូបនេះ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ហើយបង្កើនការផ្គត់ផ្គង់បុគ្គលិកថែទាំសុខភាព ដើម្បីដាក់បញ្ចូលអ្នកជំនាញដែលមានអាជ្ញាប័ណ្ណមកពីរដ្ឋនិងប្រទេសផ្សេងទៀត ព្រមទាំងគិលានុបដ្ឋយិការចូលនិវត្តន៍ផងដែរ។
លោកស្រី Hochul និយាយថា រដ្ឋក៏កំពុងសម្លឹងមើលទៅលើការប្រើប្រាស់មន្រ្តីឆ្មាំជាតិដែលមានការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ ដើម្បីរក្សាឲ្យមន្ទីរពេទ្យនិងទីតាំងវេជ្ជសាស្ត្រផ្សេងទៀត មានបុគ្គលិកគ្រប់គ្រាន់ផងដែរ។
ការិយាល័យអភិបាលរដ្ឋនិយាយថា ប្រហែល១៦ភាគរយនៃបុគ្គលិកមន្ទីរពេទ្យចំនួន ៤៥០,០០០នាក់របស់រដ្ឋ ឬស្មើនឹងប្រហែល ៧០,០០០ នាក់ មិនបានចាក់វ៉ាក់សាំងពេញលេញនោះទេ។
លោកស្រី Hochul និយាយថា “យើងនៅតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារមនុស្សជាទីស្រលាញ់របស់យើង។ ខ្ញុំសូមកោតសរសើរដល់បុគ្គលិកថែទាំសុខភាពទាំងអស់ដែលបានបង្កើនការចាក់ថ្នាំបង្ការដល់ខ្លួនឯង ហើយខ្ញុំសូមអំពាវនាវដល់បុគ្គលិកថែទាំសុខភាពនៅសេសសល់ទាំងអស់ ដែលមិនបានចាក់វ៉ាក់សាំង សូមទៅចាក់ឥឡូវនេះដូច្នេះ ពួកគេអាចបន្តផ្តល់ការថែទាំបាន”។
គួរបញ្ជាក់ថា ផែនការនេះបានកើតឡើងចំពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង រវាងមេដឹកនាំរដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ ដែលជំរុញឲ្យមានការចាក់វ៉ាក់សាំងដើម្បីជួយប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួន Delta ហើយក៏មានការទាស់ទែងផងដែរជាមួយបុគ្គលិកដែលប្រឆាំងនឹងតម្រូវការចាក់វ៉ាក់សាំង ដោយអ្នកខ្លះលើកហេតុផល សាសនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


