Connect with us

ព័ត៌មានជាតិ

សាលា៦១កន្លែង ក្នុងខេត្តស្វាយរៀង បានបើកដំណើរការឡើងវិញ

បានផុស

នៅ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យដំណើរការ ចូលរៀនឡើងវិញ របស់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ នៅ​ស្រុក​ស្វាយជ្រំ និង​វិទ្យាល័យ​ហ៊ុនសែន ចេក នៅ​ក្រុង​ស្វាយរៀង នៅក្នុង​ឱកាស​នោះ មានការ​អមដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាលស្រុក លោក​អភិបាលក្រុង លោកនាយក ​លោកគ្រូ​-​អ្នកគ្រូ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​ណែនាំ​ដល់ លោកគ្រូអ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​ឲ្យ មានការ​យកចិត្តទុកដាក់​ខ្ពស់​អំពី បញ្ហា​សុខភាព​គឺ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ “៣​ការពារ ៣ កុំ​” ជាពិសេស​ត្រូវ​ចេះ​ការពារ​ខ្លួនឯង​រៀងៗ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​។ ក្នុងករណី​បើមាន​អាការៈ មិន​ស្រួល ឬ​មាន​រោគសញ្ញា​សង្ស័យ ត្រូវប្រញាប់​រាយការណ៍​ទៅ​ឲ្យ​លោកគ្រូ អ្នកគ្រូ ដើម្បី​រៀបចំ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ធ្វើ​ការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ដើ​ម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាល​រីក​ដាល​ទៅ​អ្នក​ដទៃទៀត។

គួររំលឹកថា រដ្ឋបាលខេត្ត​ស្វាយរៀង បាន​សិក្សា​និង​វាយតម្លៃ​ពី​កម្រិត​ហានិភ័យ​ដែល​អាច​រៀបចំ​បើក​សាលា​ឲ្យ​សិស្សានុសិស្ស ចូលរៀន​ឡើង​វិញ​បាន ចាប់ពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ក្នុងចំណោម ៦៥​សាលា ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង ត្រូវបាន​បើដំណើរ​ការ​ចំនួន​៦១​សាលា មាន​អនុវិទ្យាល័យ ៤៨​សាលា និង​វិទ្យាល័យ ១៣​សាលា រួមមាន​៖

+​ក្រុង​ស្វាយរៀង ៖ ២​សាលា​

– អនុវិទ្យាល័យ ១​សាលា បើក​ថ្នាក់​ទី ៩

– វិទ្យាល័យ​១ សាលា បើក​ថ្នាក់​ទី ៩​និង​១២​។​

+​ក្រុង​បាវិត​៖ សរុប ៤​សាលា​

– អនុវិទ្យាល័យ​២​សាលា បើក​ថ្នាក់​ទី ៩

– វិទ្យាល័យ​២​សាលា បើក​ថ្នាក់​ទី ៩​និង​១២​។​

+​ស្រុក​រមាសហែក​៖ ១៣​សាលា​

– អនុវិទ្យាល័យ​១២​សាលា បើក​ថ្នាក់​ទី ៧​ដល់​៩

– វិទ្យាល័យ​១ សាលា បើក​ថ្នាក់​ទី ៧​ដល់​១២​។​

+​ស្រុក​ស្វាយទាប​៖ សរុប ៨​សាលា​

– អនុវិទ្យាល័យ ៦​សាលា បើក​ថ្នាក់​ទី ៩

– វិទ្យាល័យ​២​សាលា បើក​ថ្នាក់​ទី ៩​និង​១២​។​

+​ស្រុក​កំពង់រោទិ៍​៖ សរុប ១១​សាលា​

– អនុវិទ្យាល័យ ៩​សាលា បើក​ថ្នាក់​ទី ៩

– វិទ្យាល័យ​២​សាលា បើក​ថ្នាក់​ទី ៩​និង​១២​។​

+​ស្រុក​ចន្ទ្រា​៖ សរុប ៦​សាលា​

– អនុវិទ្យាល័យ ៥​សាលា បើក​ថ្នាក់​ទី ៩

– វិទ្យាល័យ ១​សាលា បើក​ថ្នាក់​ទី ៩​និង​១២​។​

+​ស្រុក​ស្វាយជ្រំ ១៤​សាលា​

– អនុវិទ្យាល័យ ០៩​សាលា បើក​ថ្នាក់​ទី ៧​ដល់​៩

– វិទ្យាល័យ​៥​សាលា បើក​ថ្នាក់​ទី ៧​ដល់​១២​។​

+​ស្រុក​រំដួល​៖ សរុប ៣​សាលា​

– អនុវិទ្យាល័យ​៣​សាលា បើក​ថ្នាក់​ទី ៩៕

អត្ថបទ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម