Connect with us

កីឡា

វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តី​ពី​រដ្ឋបាល​កីឡា​លើក​ទី​២ បាន​ទៅដល់​ខេត្តតាកែវ​ហើយ

បានផុស

នៅ

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​NOCC បាន​បញ្ជាក់ថា វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្តីពី​រដ្ឋបាល​កីឡា ជា​លើក​ទី​២ នៅ​ខេត្ត តាកែវ​នេះ មាន​សារសំខាន់ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​រដ្ឋបាល​កីឡា ក៏ដូចជា​បាន​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ជូន​ដល់​សិក្ខាកាម​ទាំងអស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គ​លេខា​NOCC​លើកឡើង​បែប នេះ នៅ​ក្នុងពេល​អញ្ជើញ​ចូលរួម​បើក​វគ្គ សិក្សា​សាមគ្គី​អូឡាំពិក ស្តីពី​រដ្ឋបាល​កីឡា ជា​លើក​ទី​២ ក្នុងចំណោម​៤​វគ្គ ក្នុង​ឆ្នាំ២០២១ ជូន​ដល់​មន្ត្រី​-​ថ្នាក់ដឹកនាំ​កីឡា គ្រូ​អប់រំ​កាយ និង​កីឡា នៅ​ខេត្តតាកែវ រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២១។

លោក​វ៉ា​ត់ ចំរើន​ បាន​បន្ត​ដោយ​ជឿជាក់​ថា តាមរយៈ​ការ​ចែករំលែក​ចំណេះដឹង​ពី​គ្រូឧទ្ទេស​ទាំងអស់ គឺ​សិក្ខាកាម​ដែល​ជា​គ្រូ​កីឡា មន្ត្រី​កីឡា​ទាំងអស់​ប្រចាំ​ខេត្ត​នេះ​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​បន្ថែមទៀត ដើម្បី​ជួយ​ជំរុញ​ឱ្យ​វិស័យ​កីឡា​នៅ​ខេត្ត​តា កែវ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​។

ប្រធាន​គណៈ​គ្រប់គ្រង​វគ្គ​សិក្សា NOCC លោក ឯម ហៀ​ង លើក​ឡើង​ថា នេះ​ជា​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​មួយ ក្នុងចំណោម​៤​វគ្គ នៃ​ផែនការ​របស់ NOCC ប្រចាំ​ឆ្នាំ​២០២១​នេះ និង​ជាវ​គ្គ​ទី​២ បន្ទាប់ពី​បានបញ្ចប់​វគ្គ​លើក​ទី​១ នៅ​រាជធានី​ភ្នំ​ពេញ កាល​ពី​ពេល​ថ្មីៗ​នេះ និង​បន្តទៅ​២ ខេត្ត​ទៀត គឺ​ខេត្ត​កែប និង​ខេត្ត​រតនគិរី​។

លោក​បន្ថែម​ថា សម្រាប់​វគ្គ​រដ្ឋបាល​កីឡា​នៅ​ខេត្តតាកែវ​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៥​នាក់ ដោយ​សិក្សា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Zoom​។ គ្រូឧទ្ទេស​ប្រចាំ​វគ្គ​មាន​៣​នាក់ គឺ​លោក​ព្រឹទ្ធបុរស​វេជ្ជបណ្ឌិត សុខ សារឿន ប្រធាន​គណៈកម្មកា​រវេ​ជ្ជ​សាស្ត្រ​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក បឹង គឹម​តោ ប្រធាន​នាយកដ្ឋា​ន​អប់រំ​កាយ និង​កីឡា​សិស្ស​-​និស្សិត​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​ទេស ចរណ៍ និង​ជា​អគ្គលេខាធិការ NOCC​។​

វគ្គ​រដ្ឋបាល​កីឡា​នេះ ផ្តោត​សំខាន់​ខ្លឹម សារ​វេជ្ជសាស្ត្រ​កីឡា​, ការធ្វើការ​ជាមួយ​អ្នកស្ម័គ្រចិត្ត​, រៀបចំ​ព្រឹត្តិការណ៍​, រៀបចំ​អង្គ ប្រជុំ​, ទំនាក់ទំនង​, ស្ត្រី និង​កីឡា​, ប្រវត្តិ​ចលនា​អូឡាំពិក និង​រចនាសម្ព័ន្ធ អង្គការ​សាមគ្គី​អូឡាំពិក​, ការលេង​ដោយ​យុត្តិធម៌​, ភាពជា​អ្នកដឹកនាំ​, ផែនការ​កម្មវិធី​ហ្វឹកហាត់​កីឡា និង​ផែនការ​ធ្វើដំណើរ​របស់​គណៈ ប្រតិភូ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកតាមដាន៖ ពលរដ្ឋកម្ពុជាគួរតែទៅលេងឱ្យច្រើន នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី

កីឡា១ ម៉ោង មុន

យូដៃ មើលឃើញស្ទាយលេងរបស់ ព្រះខ័នរាជស្វាយរៀង ២ ចំណុច ត្រូវនឹងរបៀបលេងរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម