កីឡា
គុណតម្លៃរបស់អូឡាំពិកមាន៣ មិត្តភាព ការគោរព និង ស្វែងរកឧត្តមភាព
ថ្លែងទៅកាន់សិក្ខាកាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា គុណតម្លៃរបស់អូឡាំពិកមាន៣ នោះគឺមិត្តភាព ការគោរពនិង ស្វែងរកឧត្តមភាព។
នៅក្នុងឱកាសចូលរួមបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡាសម្រាប់មន្ត្រីថ្នាក់ដឹកនាំកីឡាគ្រូអប់រំកាយនិងកីឡាខេត្ត តាកែវ តាមប្រព័ន្ធបច្ចេកវិទ្យាZoomដែលបានបញ្ចប់កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អគ្គលេខាធិការNOCC លោកវ៉ាត់ ចំរើន បានពន្យល់ពីគុណតម្លៃរបស់អូឡាំពិកចំពោះសិក្ខាកាមថាមាន៣ នោះគឺមិត្តភាព ការគោរព និង ស្វែងរកឧត្តមភាព។

ជាមួយគ្នានេះដែរ លោកក៏បានបង្ហាញពីបាវចនារបស់អូឡាំពិកអន្តរជាតិដែលមាន ៣ នោះគឺខ្ពស់ជាង លឿនជាង និង ខ្លាំងជាង។
លោក វ៉ាត់ ចំរើន ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់សិក្សារបស់លោកគ្រូអ្នកគ្រូ។ លោកពិតជារីករាយ ដែលបានជួបជុំជាមួយលោកគ្រូអ្នកគ្រូក្នុងការចែករំលែកនូវអ្វីដែលជាបទពិសោធន៍ហើយនេះជាការសិក្សារៀនសូត្រស្វែងយល់ពីចំណេះដឹងថ្មីៗបន្ថែមនៅក្នុងតំណែងវិជ្ជាជីវៈរបស់យើងដើម្បីចែករំលែកទៅវិញ ទៅមក។

លោកសង្កត់ធ្ងន់ថា នៅលើលោកយើងនេះគ្មានអ្វីប្រសើរជាងការចែករំលែកនៃការអប់រំនេះទេ ដែលធ្វើឲ្យយើងចេះគោរពគ្នា មានសីលធម៌ មានគោលការណ៍ ចេះរស់នៅសុខដុមរមនាជាមួយគ្នា។ ការអប់រំ គឺជាការសំខាន់ណាស់ សម្រាប់សង្គមជាតិរបស់យើង ដើម្បីឲ្យសង្គមយើងក្លាយជាសង្គមស៊ីវិល័យ មានភាពថ្លៃថ្នូរ មានចរិត លក្ខណៈល្អ។ យើងត្រូវចេះរួបរួមគ្នា ស្រឡាញ់គ្នា ចេះស្រឡាញ់គ្នាចេះអត់ឱនឲ្យគ្នា ដែលការចេះអត់ឱនឲ្យគ្នានេះហើយនឹងប្រែក្លាយបញ្ហាធំមកបញ្ហាតូច ហើយពីបញ្ហាតូចមកជាគ្មានបញ្ហា។ ដូច្នេះទាំងអស់នេះហើយ គឺជាគោលការណ៍នៃមនុស្ស ជាតិ និងសង្គមរបស់យើង ហើយកីឡាគឺជាជីវិតរបស់យើងម្នាក់ៗ»។

លោកអគ្គលេខាNOCC មានប្រសាសន៍ថា «សូមលោកគ្រូ អ្នកគ្រូទាំងអស់ជួយចូលរួមរៀបចំដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាក្រកម្ពុជាយើងទាំងអស់ គ្នា»។
បើតាម លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សានៃ NOCC បានឲ្យដឹងថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការប្រចាំ ឆ្នាំ២០២១នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កន្លងមកថ្មីៗនេះ និងបន្តទៅ២ខេត្តទៀត គឺខេត្តកែប និង ខេត្តរតនគិរី។

វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom ដោយ មានរយៈពេល៤ថ្ងៃ ។ ក្រោយពីបញ្ចប់វគ្គនេះទៅ សិក្ខាកាមនឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចុះហត្ថ លេខាដោយប្រធានគណៈកម្មធិការអូឡាំពិកអន្តរជាតិ (IOC) ក៏ដូចជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមាន តម្លៃជាសកល ដែលសិក្ខាកាមទាំងអស់បានឆ្លងកាត់វគ្គសិក្សាកម្រិតអន្តរជាតិ។
សូមបញ្ជាក់ថា គ្រូឧទ្ទេសប្រចាំវគ្គនេះមាន លោក វ៉ាត់ ចំរើន បានចែករំលែកលើមុខវិជ្ជាប្រវត្តិចលនាអូឡាំពិក រចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការ កម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ ស្របពេលដែលលោកព្រឹទ្ធ បុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា លោកបឹងគឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិង កីឡាសិស្សនិស្សិតនៃក្រសួងអប់រំយុវជន និងកីឡា ក៏បានចូលរួមចែករំលែកលើមុខ វិជ្ជាសំខាន់ៗក្នុងវគ្គនេះផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ