Connect with us

កីឡា

ព្រឹត្តិការណ៍​រត់អន្តរជាតិ​ម៉ារ៉ាតុងចក្រភពអង្គរ​ លើកទី១០​ មកដល់ពេលនេះ​ ៥៧​ប្រទេស​បានចុះ​ឈ្មោះ

បានផុស

នៅ

ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ម៉ារ៉ាតុង​ចក្រភព​អង្គរ​ លើក​ទី១០​ នេះ​ទទួល​បាន​ការ​ចុះឈ្មោះ​ពី​ចម្រុះ​ជាតិ​សាសន៍​រហូត​ ៥៧​ប្រទេស​មក​ហើយ​ដើម្បី​ចូលរួម​រត់នៅ​តំបន់​អង្គរ​ ក្នុង​ខេត្ត​សៀមរាប​ នៅ​​ថ្ងៃ​ទី៣​ ខែ​សីហា​ ឆ្នាំ​២០២៥ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផេក​ Cambodia Event Organizer

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ពេល​នេះ​ចំនួន​អ្នក​ចុះឈ្មោះ​រត់​មាន​ខ្ទង់​ ៣០០០​នាក់​ហើយ​ និង​ត្រូវ​ជា​ ៥៧​ជនជាតិដែល​នឹង​មក​ចូលរួមរត់​ប្រណាំង​នៅ​ឆ្នាំ​នេះ។​ ក្នុង​នោះ​លំដាប់​ទី១​ ដែល​មក​ចុះ​ឈ្មោះ​ច្រើន​ជាង​គេ​គឺ​ជនជាតិ​ចិន​ លេខ២​ ជនជាតិ​ជប៉ុន​ និង​លេខ៣​ ជនជាតិ​ម៉ាឡេស៊ី។​

ទិដ្ឋភាព​សន្និសីទសារព័ត៌មាន​

ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​គោលបំណង​ដើម​នៃ​ការ​បង្កើត​ឲ្យ​មាន​គឺ​ចង់​ជួយ​លើកស្ទួយ​ប្រតិបត្តិករ​ទេចរណ៍​ អាជីវករ​ ពិសេស​អ្នក​ដែល​រស់នៅ​ប្រកប​របរ​ក្នុង​ខេត្ត​សៀមរាប​តែ​ម្ដង​នៅ​រដូវភ្លៀង​ ឬ​ Green Season ​ដែល​មិន​សូវ​សំបូរ​អ្នក​ទៅ​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​នោះ។​

ទិដ្ឋភាព​សន្និសីទសារព័ត៌មាន​

អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​ក៏​អំពាវនាវ​បន្ថែម​ទៀត​ថា​ ​មហាជន​ទាំង​អស់​ដែល​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ​រួសរាន់​ចុះឈ្មោះ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​គណៈកម្មការ​រៀបចំ​បាន​រៀបចំ​សម្ភារ​ផ្សេងៗ​ទាន់​ពេលវេលា​ជូន។​ ពុំ​ដូច​នោះ​ទេ​ប្រសិន​បើ​ចុះឈ្មោះ​កៀក​ថ្ងៃ​ប្រកួត​ពេក​អាច​នឹង​ខ្វះខាត​សម្ភារ​ ឬ​រៀបចំ​មិន​ទាន់​ដោយ​សារ​សម្ភារ​មួយ​ចំនួន​ត្រូវ​កុម្ម៉ង់​មុន​ច្រើន​ថ្ងៃ​ទើប​អាច​ទទួល​បាន។​

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ NOCC

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់ប្រណាំងអន្តរជាតិចក្រភាព​អង្គរ​ លើក​ទី១០​ (The 10 Anniversary of Angkor Ampire Marathon) នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ នៅ​តំបន់​អង្គរ​ ខេត្ត​សៀមរាប។​ ចំពោះ​វិញ្ញាសា​រួម​មាន​ 42Km, 21Km, 10km, 3km៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម