ព័ត៌មានជាតិ
ឃាត់រថយន្ត១គ្រឿង ដឹកស្វាក្រេះ ៤៥ ក្បាល បម្រុងបញ្ជូនឆ្លងដែនចូលមកកម្ពុជា
កម្លាំងអភិរក្ស សហការជាមួយតម្រួតសេដ្ឋកិច្ចថៃ នៅរសៀលថ្ងៃទី ១ ខែតុលា បានតាមប្រមាញ់រថយន្តតូយូតា ១ គ្រឿង ឃើញដឹកឡាំងផ្លែឈើ សង្ស័យល្មើសច្បាប់ ពេលឃើញកម្លាំងតម្រួត គេបានបើកគេចដល់ស្រុកអារញ្ញប្រាថេត ទើបរថយន្តរេចង្កូតធ្លាក់ផ្លូវទៅបុកនឹងបង្គោលថ្ម ជាប់នៅទីនោះតែម្តង ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកម្លាំងជំនាញធ្វើការត្រួតពិនិត្យ គឺបានសង្គេតឃើញថា រថយន្តនេះមានដឹកឡាំងជ័រដាក់ផ្លែឈើចំនួន ១៥ ឡាំង នៅពីលើ ដោយឡែកនៅខាងក្រោម មានឡាំងចំនួន ៤ ឡាំង ដែលក្នុងនោះមានសត្វស្វាក្រេះចំនួន ៤៥ ក្បាល នៅរស់ ៤៤ ក្បាល និងងាប់ ១ ក្បាល ដែលគេច្រកក្នុងថង់ស្បៃចងមាត់ រួចទើបច្រកក្នុងឡាំងជ័រនោះ។

ដោយឡែកនៅក្នុងរថយន្តជនសង្ស័យបានបន្សល់នូវ កាបូបស្ពាយ១ កាត ATM របស់ធនាគារ អមសុីន ១ សន្លឹក ជាកម្មសិទ្ធិរបស់ឈ្មោះ វឌ្ឍនៈ សុភាព និងមានស្លាកលេខរថយន្ត ចំនួន២ សន្លឹក បន្ថែមទៀត។
ក្រុមអភិរក្សបានបញ្ជាក់ថា សត្វស្វាទាំងអស់នេះ គឺមានអាយុចាប់ពី ២ ខែ ដល់ ១ ឆ្នាំគត់ ហើយភាគច្រើនគេយកមកពីខេត្ត ភីចិត្រ ដែលក្រុមឈ្មួញអាចនាំយកទៅលក់ក្នុងប្រទេសកម្ពុជា សម្រាប់ធ្វើជាម្ហូបពិសេស ឬក៏អាចបញ្ជូនបន្តទៅកាន់ប្រទេសចិន។

បច្ចុប្បន្នកម្លាំងកំពុងស្រាវជ្រាវរកម្ចាស់រថយន្ត ដើម្បីយកមកសាកសួរតាមនីតិវិធី ចំណែកសត្វស្វាទាំងនេះ ត្រូវបានប្រគល់ទៅអោយក្រុមអភិរក្សនៅភ្នំ ហួកាន់ត្រង ក្នុងខេត្តប្រាជីនបុរី ដើម្បីព្រលែងអោយមានសេរីភាពឡើងវិញ៕



អត្ថបទ: សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន