ព័ត៌មានជាតិ
ដំរី Kaavan ចាប់ផ្តើមមានអារម្មណ៏ស្នេហាជាមួយដំរីញី២ក្បាល នៅពេលមកដល់ទឹកដីកម្ពុជា
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅរសៀលថ្ងៃទី០១ ខែធ្នូ នេះថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់ (Kaavan) នឹងត្រូវយកទៅចិញ្ចឹមក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឲ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា ក្រោយពេលដំរី Kaavan នេះចុះពីយន្តហោះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា វេលាម៉ោង២ និង១៥នាទី ដំរីនេះត្រូវបានដឹកបន្តទៅដល់ផ្ទះថ្មីរបស់គេ នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយបានព្រលែងនៅទីនោះតែម្ដង។

ជាការចាប់អារម្មណ៍លោក នេត្រ ភក្ត្រា បានអះអាងថា នៅពេលព្រលែងដំរី Kaavan មានសុខភាពល្អ ដោយបានសស៊ាំជាមួយនឹងបរិយាកាសនៅកម្ពុជា។ លោកថា នៅជុំវិញកន្លែងដំរី Kaavan នេះមានដំរីចំនួន៣ក្បាល ដែលដំរីញីនេះមានវ័យអាចបន្តពូជបាន យកមកពីខេត្តមណ្ឌលគិរី ហើយអ្វីដែលចាប់អារម្មណ៍នោះ វាបានសម្របខ្លួនលឿន ដោយវាបានធ្វើការទំនាក់ទំនងជាមួយដំរីញីចំនួនពីរក្បាល ដែលនៅជាប់ទ្រុងជាមួយគ្នា ហើយវាបានបង្ហាញនូវអារម្មណ៍រីករាយ ក្រោយពីឃើញដំរីផ្សេងទៀតនៅក្បែរខ្លួន។ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដែលយើងឃើញដំរីនេះមានអារម្មណ៍ល្អ ទោះបីវាត្រូវការចំណាយពេលវេលាជិះយន្តហោះជិតដប់ម៉ោងក៏ដោយ។

សូមបញ្ជាក់ថា ដំរីឈ្មោះខាវ៉ាន់ (Kaavan) ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន ហើយពិធីទទួលសត្វដំរីខាវ៉ាន់មករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជាបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា នៅព្រលានយន្តហោះខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញផ្សេងទៀត និងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា។
ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ ត្រូវបាននាំយកទៅកាន់ជម្រកថ្មី ដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារ និងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន៣ ក្បាល ដែលបានយកមកពីខេត្តមណ្ឌលគិរី៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


