ព័ត៌មានអន្ដរជាតិ
មេក្រុម ISIS មានតម្លៃក្បាល ៥លានដុល្លារ ត្រូវបានចាប់ខ្លួនទាំងរស់
ប្រទេសអ៊ីរ៉ាក់ បានចាប់ខ្លួនប្រធានហិរញ្ញវត្ថុនិងជាមេបញ្ជាការទី ២ របស់ក្រុមរដ្ឋឥស្លាម។ គាត់ជាបុគ្គលម្នាក់ ដែលអាមេរិកហ៊ានផ្តល់ប្រាក់រង្វាន់ដល់ទៅ ៥ លានដុល្លារសម្រាប់ក្បាលរបស់គាត់។
យោងតាមប្រភពយោធាជាន់ខ្ពស់អ៊ីរ៉ាក់ ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា លោក Sami Jasim al-Jaburi ដែលត្រូវបានគេសង្ស័យថាជាអតីតអនុប្រធានរបស់អតីតមេដឹកនាំក្រុម IS លោក Abu Bakr al-Baghdadi គឺត្រូវបានចាប់ខ្លួននៅក្នុងប្រទេសទួរគី។

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa al-Kadhemi បានប្រកាសអំពីការចាប់ខ្លួននេះ កាលពីថ្ងៃចន្ទទី១១ខែតុលា ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងនោះទេ គ្រាន់តែនិយាយនៅលើបណ្តាញសង្គម Twitter ថា លោក Jaburi ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការខាងក្រៅដ៏ស្មុគស្មាញមួយ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រតិបត្តិការនេះទេ ប៉ុន្តែបានចាត់ទុកវាថា ជាប្រតិបត្តិការចារកម្មឆ្លងដែនដ៏លំបាកបំផុតមួយ ដែលកងកម្លាំងអ៊ីរ៉ាក់មិនធ្លាប់ធ្វើទាល់តែសោះ។
កម្មវិធីផ្តល់រង្វាន់យុត្តិធម៌អាមេរិក បាននិយាយថា នៅក្នុងក្រុម IS លោក Jaburi គឺមានតួនាទីស្មើនឹងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ដែលត្រួតពិនិត្យប្រតិបត្តិការបង្កើតប្រាក់ចំណូលរបស់ក្រុមនេះ ពីការលក់ប្រេង ឧស្ម័ន វត្ថុបុរាណនិងរ៉ែខុសច្បាប់។

គេហទំព័ររបស់កម្មវិធីនេះ បានពណ៌នាលោក Jasim ថាជាឧបករណ៍ដ៏សំខាន់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការភេរវករ IS។
នៅខែកញ្ញាឆ្នាំ២០១៥ ក្រសួងរតនាគារអាមេរិកបានដាក់ឈ្មោះលោក Jaburi ថាជាភេរវករសកលដែលគេកំណត់ជាពិសេស។

លោក Jassem បានធ្វើការនៅអ៊ីរ៉ាក់ជាមួយមេដឹកនាំអាល់កៃដាឈ្មោះ Abu Musab al-Zarqawi ជាជនសកម្មប្រយុទ្ធហ្ស៊កដានីដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក នៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៦។
គាត់បានកាន់កាប់មុខតំណែងសន្តិសុខជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ាក់ហើយបានផ្លាស់ទៅប្រទេសស៊ីរីក្នុងឆ្នាំ ២០១៥ បន្ទាប់ពីក្រុមរដ្ឋឥស្លាម បានប្រកាសរដ្ឋ កាលីហ្វ របស់ខ្លួននៅឆ្នាំ ២០១៤ ហើយបានក្លាយជាអនុប្រធានរបស់លោក Abu Bakr al-Baghdadi ដែលជាមេដឹកនាំក្រុមជ្រុលនិយមមួយនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ISIS-K កាន់តែបានដៃ ម្សិលមិញបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស១០០នាក់ទៀត នៅអាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


