Connect with us

ព័ត៌មានអន្ដរជាតិ

ISIS-K កាន់តែបានដៃ ម្សិលមិញបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស១០០នាក់ទៀត នៅអាហ្វហ្គានីស្ថាន

បានផុស

នៅ

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានសម្លាប់មនុស្សយ៉ាងតិច ១០០ នាក់នៅវិហារឥស្លាមនិកាយស៊ីអ៊ីតមួយ នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ដោយក្រុម ISIS-K ស្របពេលប្រទេសនេះ កាន់តែធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ក្រោយការដកទ័ពរបស់អាមេរិក។

People carry a victim of a bomb blast in Kunduz, northern Afghanistan, out of the mosque
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះជាច្រើនមកពីសហគមន៍ជនជាតិភាគតិច បានរងរបួសនៅក្នុងការផ្ទុះនេះ ដែលវាហាក់ដូចជាការវាយប្រហារ ដើម្បីធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថាន កាន់តែអស្ថិរភាព បន្ទាប់ពីការចូលកាន់កាប់របស់ក្រុមតាលីបង់។

A Taliban official said most of the 100 injured in the blast in a mosque in Kunduz mosque had died

ក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលជាគូប្រជែងដ៏ជូរចត់របស់ពួកតាលីបង់ បានដាក់គោលដៅទៅលើក្រុមនិកាយស៊ីអ៊ីតម្តងហើយម្តងទៀត ក្នុងគោលបំណងបំផ្ទុះអំពើហិង្សាសាសនា នៅអាហ្វហ្គានីស្ថាន ដែលភាគច្រើនកាន់និកាយស៊ុននី។

The explosion went off during the weekly Friday prayer service at the Gozar-e-Sayed Abad Mosque in Kunduz, northern Afghanistan

ការបំផ្ទុះដែលកើតឡើងអំឡុងការអធិស្ឋានថ្ងៃសុក្រ ដែលជាថ្ងៃសំខាន់បំផុតប្រចាំសប្តាហ៍សម្រាប់ប្រជាជនមូស្លីម គឺជាការវាយប្រហារសាហាវបំផុតចាប់តាំងពីអាមេរិកដកទ័ព ហើយចាប់តាំងពីពួកឥស្លាមនិយម ឡើងកាន់អំណាចនៅចុងខែសីហា។

The stairs at the entrance of the mosque were covered in blood following a bomb blast during Friday prayer

ប្រភពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Kunduz បាននិយាយថា មានមនុស្សស្លាប់ចំនួន ៣៥ នាក់និងអ្នករបួសជាង ៥០ នាក់ត្រូវបានបញ្ជូនទៅទីនោះ ខណៈដែលបុគ្គលិកម្នាក់នៅមន្ទីរពេទ្យរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បានរាយការណ៍អំពីអ្នកស្លាប់និងរបួស ច្រើននាក់ទៀត។

Photos and video from the scene showed rescuers carrying a body wrapped in a blanket from the mosque to an ambulance

បុគ្គលិកជំនួយអន្តរជាតិម្នាក់នៅមន្ទីរពេទ្យ MSF ក្នុងទីក្រុងបានប្រាប់ AFP ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តាលីបង់ ធ្វើទារុណកម្មចាប់ដកក្រចកដៃ មុនពេលប្រហារជីវិតភ្នាក់ងារចារម្ម អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម