ព័ត៌មានជាតិ
លោកឃួង ស្រេង ចែកម៉ាសជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ នៅតាមបណ្ដោយ២៧១ទល់នឹងមុខពេទ្យលោកសង្ឃ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយនឹងកងកម្លាំងសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរខណ្ឌទួលគោកនិងខណ្ឌសែនសុខ បាននឹងកំពុងចែកម៉ាសជូនប្រជាពលរដ្ឋជាអ្នកដំណើរ ខណៈពួកគាត់កំពុងធ្វើដំណើរនៅតាមដងផ្លូវនៅតាមបណ្ដោយ២៧១ទល់នឹងមុខពេទ្យលោកសង្ឃក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

ម៉ាសនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញចំនួន១លានម៉ាក់បន្ថែមទៀត ខណៈដែលកាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងមកនេះ សម្តេចបានប្រគល់មកចំនួន២លានម៉ាសរួចម្តងមកហើយ មកដល់រដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការចាត់ចែងបន្តទៅឲ្យប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍នៅតាមមូលដ្ឋាន ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ សាធារណៈ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ19 គណៈដែរនេះបាននឹងកំពុងរាតត្បាតចូលដល់សហគមន៍ហើយនោះ។

លោកឃួង ស្រេង បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមពាក់ម៉ាស និងអនុវត្តវិធាន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា៕
ដោយ ៖ ស្រីរ័ត្ន











-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


