ព័ត៌មានជាតិ
ស្ថានភាពទឹកតាមច្រកនានា នៅព្រំប្រទល់ កម្ពុជា-ថៃ ស្រក ពី ០.១ ដល់ ០.២ ម៉ែត្រ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញ ស្ថានភាពទឹកតាមច្រកនានានៅខេត្តបន្ទាយមានជ័យ ព្រំប្រទល់ កម្ពុជា-ថៃ ដែលកម្ពស់ទឹកស្រក ពី ០.១ ដល់ ០.២ ម៉ែត្រ។

ស្ថានភាពច្រកទឹកទាំងនោះមានដូចជា៖
១. ច្រកក្បាលស្ពាន ទឹកអូរស្រក ០.២ម៉ែត្រ ស្ថិតនៅស្រុកម៉ាលៃ។
២. ច្រកអូរល្ងុង ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត។
៣. ច្រកអូរបីជាន់ ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅស្រុកអូររជ្រៅ។
៤. ច្រកអូរកំបុត ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក។
ស្ថានភាព ច្រកទឹកទាំង០៤ ស្ថានភាពស្រែ ស្រូវ ផ្ទះ ពុំទាន់លិចលង់ទេ។
៥. ជំនន់វាលសែសិន ស្ថានភាពទឹកនឹង សរុប ០.៨ម៉ែត្រ។

គួរបញ្ជាក់ថា ស្ថានភាពទឹកតាមច្រកខាងលើ កាលពីម្សិលមិញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មានស្ថានភាព៖
១. ច្រកក្បាលស្ពាន ទឹកអូរកេីន ១.១ម៉ែត្រ ស្ថិតនៅស្រុកម៉ាលៃ។
២. ច្រកអូរល្ងុង ទឹកអូរស្រក ០.០៥ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត។
៣. ច្រកអូរបីជាន់ ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅស្រុកអូររជ្រៅ។
៤. ច្រកអូរកំបុត ទឹកអូរស្រក ០.០៩ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក។
ស្ថានភាព ច្រកទឹកទាំង០៤ ស្ថានភាពស្រែ ស្រូវ ផ្ទះ ពុំទាន់លិចលង់ទេ។
៥. ជំនន់វាលសែសិន ស្ថានភាពទឹកកើន ០.០៥ម៉ែត្រ សរុប ០.៧ម៉ែត្រ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


