ព័ត៌មានជាតិ
ចាប់ខ្លួនអ្នកលួចអំពូលសឡាបំភ្លឺសួន៧នាក់ បញ្ជូនទៅ តុលាការ
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបានលុង ធ្វើការចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួចអំពូលភ្លើងសឡាបំភ្លឺតាមសួនច្បារសាធារណៈ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងទៅ នៅត្រង់ចំណុចសួនកុមារ តាមមាត់បឹងកន្សែង ស្ថិតនៅក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង។

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ជនសង្ស័យចំនួន៧នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖១- ឈ្មោះ ឌីន សុវណ្ណដារ៉ារ័ត្នមុន្នី (ហៅបៀវ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ២- ឈ្មោះ ជា ចិត្ត(ហៅចិត្ត) អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។ ៣- ឈ្មោះ ជឹម ចិត្រា (ហៅ ចិត្ត) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ៤- ឈ្មោះ សាន សារុំ (ហៅ គត់) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចម្ការ មានទីលំនៅបច្ចុប្បន្នភូមិ ធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ ៥- ឈ្មោះ ហិន សំអេន (ហៅអេន) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។ ៦- ឈ្មោះ ឌុល រដ្ឋា (ហៅម៉ាប់) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ទាំង៦នាក់ លទ្ធផលធ្វើតេស្តររកមេរោគកូវីដ១៩ អវិជ្ជមាន។និង៧- ឈ្មោះ ពេជ្រ រតនា (ហៅរតនា) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ វិជ្ជមាន។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូម៉ាក វេវឆ្លាម ពណ៌ខ្មៅចំនួន១គ្រឿង ផ្ទាំងសឡាចំនួន៦ផ្ទាំង អំពូលសឡាចំនួន១ និងហ្វាសឡាចំនួន២ទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការនគរបាលក្រុងបានលុង ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន




-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


