Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងដូនកែវ គ្រោងដំឡើងអំពូលសូឡាជាង​៣០០ដើម ដើម្បីសោភ័ណភាព

បានផុស

នៅ

អាជ្ញាធរក្រុងដូនកែវ គ្រោងរៀបចំដំឡើងអំពូលសូឡាដើរដោយថាមពលព្រះអាទិត្យជាង ៣០០កន្លែងនៅបណ្ដោយផ្លូវឆ្លងកាត់ភូមិសាស្រ្ត ស្ពានចុងថ្នល់ រហូតដល់ វត្តធន់មន់ ដែលមានប្រវែងប្រមាណជិត ៧,០០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យផ្ទាល់ក្រុមបច្ចេកទេសរៀបចំដំឡើងបង្គោលភ្លើងសូឡា នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងថា លោកបានរៀបចំ «យុទ្ធនាការ ផ្ទះ១ សូឡា១» ដោយធ្វើការកៀរគរថវិកា ពីសប្បុរសជនជិតឆ្ងាយចូលរួមដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបានដាក់នៅភ្លើងអំពូលសូឡា ក៏ដូចជាការកែលម្អសោភ័ណភាពក្នុងមូលដ្ឋាន។

លោកអភិបាលក្រុងបានបន្តថា ការដំឡើងនេះ មិនត្រឹមតែជួយឱ្យភូមិឃុំមានពន្លឺចែងចាំងនៅពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិ-ឃុំ មានសុវត្ថិភាពផងដែរ។ ការដាក់អំពូលសូឡានេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅពេលយប់ ដោយសារអ្នកបើកបរមានភាពងាយស្រួលក្នុងការមើលផ្លូវ និងជួយបង្ការសកម្មភាពមិនប្រក្រតីផ្សេងៗ និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលធ្វើដំណើរពេលយប់អាធ្រាត្រ។

តំណាងប្រជាពលរដ្ឋម្នាក់បានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ រដ្ឋបាលក្រុងដូនកែវ ដោយកាលពីមុនបណ្ដោយផ្លូវនេះ មានភាពងងឹតខ្លាំងដែលបង្កការភ័យខ្លាច ប៉ុន្តែពេលនេះលោកអភិបាលក្រុង បានរៀបចំយុទ្ធនាការនេះ គឺសូមគាំទ្រពេញទំហឹង៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម