កីឡា
ខ្លាញីឥណ្ឌាជួបដៃគូថ្មី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ GP វ៉ៃថ្ងៃសុក្រនេះ
បន្ទាប់ពីបេក្ខនារីម្នាក់ បានដកខ្លួនចេញពីកម្មវិធីខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសាររបួស ឥឡូវនេះមានបេក្ខនារីម្នាក់ទៀតហើយបានដកខ្លួន។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់នេះ នៅព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: NEXTGEN នាថ្ងៃសុក្រ ទី១៥ ខែតុលានេះនៅប្រទេសសិង្ហបុរី។
ទី១ កីឡាការិនីកូរ៉េខាងត្បូង Ham Seo Hee ដែលបានប្រកួតឈ្នះនៅវគ្គ៨នាក់ដំបូង បានដកខ្លួនកាលពីដើមខែនេះ ដូច្នេះដៃគូរបស់កីឡាការិនីថៃ Stamp គឺកីឡាការិនីប្រេស៊ីល Julie Mezabarba ដែលបានប្រកួតឈ្នះក្នុងការប្រកួតបម្រុងសម្រាប់កម្មវិធីខ្សែក្រវាត់នេះ។
ចុងក្រោយបំផុតគឺដៃគូរបស់ខ្លាញីឥណ្ឌា Ritu Phogat គឺអ្នកលេងគុនចម្រុះជប៉ុន Itsuki Hirata ទើបតែដកខ្លួនចេញពីការប្រកួតនាដើមសប្តាហ៍នេះ ដូច្នេះដាក់ជំនួសវិញដោយកីឡាការិនីហ្វីលីពីន Jenelyn Olsim។
ជុំវិញការដកខ្លួនដែលជិតដល់ថ្ងៃប្រកួតនេះ កីឡាការិនីជប៉ុន Itsuki Hirata បានពន្យល់ថា នាងមានបញ្ហាសុខភាពដោយសារកម្តៅខ្លួនឡើងខ្ពស់ ប៉ុន្តែមិនកម្តៅដោយសារឆ្លងកូវីដ-១៩ឡើយ។ នាងបានសុំទោសដៃគូ Ritu ម្ចាស់ឧបត្ថម្ភ និងអ្នកគាំទ្រ ព្រមទាំងក្រុមការងារ ONE ដែលរៀបចំឲ្យនាងប្រកួតកន្លងមក។
តាមពិតទៅនេះជាឱកាសល្អកម្រមានសម្រាប់កីឡាការិនីហ្វីលីពីន Olsim ដែលទទួលបានកៅអីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ពិភពលោកនេះ ហើយនាងទើបតែប្រកួតបានម្តងគត់នៅសង្វៀន ONE ដោយបានយកឈ្នះកីឡាការិនី Bi Nguyen កាលពីខែសីហាកន្លងទៅនេះ។
ជាមួយគ្នានេះ ការប្រកួតឃីកបុកសីងទម្ងន់យក្សជើងខ្លាំង Iraj Azizpour ប្រកួតជាមួយកីឡាករប្រេស៊ីល Anderson Silva។
ខាងក្រោមជាសមាសភាពផ្លូវការសម្រាប់ ONE: NEXTGEN
• កីឡាការិនីថៃ Stamp Fairtex ជួបកីឡាការិនីប្រេស៊ីល Julie Mezabarba (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Women’s Atomweight World GP)

• កីឡាការិនីឥណ្ឌា Ritu Phogat ជួបកីឡាការិនីហ្វីលីពីន Jenelyn Olsim (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រWomen’s Atomweight World GP)
• កីឡាករអ៊ីរ៉ង់ Iraj Azizpour ជួបកីឡាករប្រេស៊ីល Anderson Silva (ឃីកបុកសីងទម្ងន់ធ្ងន់)
• កីឡាករបេឡារុស្ស Kirill Grishenko ជួបកីឡាករកាណាដា Dustin Joynson (គុនចម្រុះទម្ងន់ធ្ងន់)
• កីឡាករចិន Miao Li Tao ជួបកីឡាករហ្វីលីពីន Jeremy Miado (គុនចម្រុះទម្ងន់មធ្យម)
• កីឡាកររុស្ស៊ី Beybulat Isaev ជួបកីឡាកររ៉ូម៉ានី Bogdan Stoica (ឃីកបុកសីងទម្ងន់ធ្ងន់មធ្យម)៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៩ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី



