ព័ត៌មានជាតិ
បញ្ជូនអ្នកជំងឺកូវីដពីតាមសាលារៀន ទៅព្យាបាលនៅមណ្ឌលរួមនៅស្រុកសំពៅលូន
ខេត្តបាត់ដំបង៖ ក្រុមគ្រូពេទ្យនិងអាជ្ញាធរប្រើប្រាស់ឡានពេទ្យបញ្ជូនអ្នកជំងឺកូវីដ១៩កម្រិតស្រាល តាមមណ្ឌលនានាទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៥ខែតុលាមក យកទៅព្យាបាលរួមគ្នាមួយនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ថ្មីស្ថិតនៅភូមិ អូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ដែលមានលទ្ធភាពផ្ទុកអ្នកជំងឺជិត២០០០គ្រែ។
អាជ្ញាធរខេត្តបានឲ្យដឹងថា ទីតាំងថ្មីនេះ មានទីធ្លាធំទូលាយ ដោយមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានកន្លែងស្នាក់នៅ និង បន្ទប់ព្យាបាលជាប្រចាំរបស់ក្រុមគ្រូពេទ្យជាដើម។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានអោយដឹងថា ដោយការអនុវត្តន៍យុទ្ធសាស្រ្តគិតគូរវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តនិងមន្រ្តីសុខាភិបាលកំពុងបញ្ជូនអ្នកជំងឺកូវីដ១៩កម្រិតស្រាលតាមបណ្តាស្រុកនានា ទៅព្យាបាលរួមគ្នា ក្នុងមណ្ឌលថ្មីខាងលើនៅស្រុកជាប់តំបន់ជាយដែន។ ការបញ្ជូននេះ ដើម្បីទុកទីតាំងមណ្ឌលព្យាបាលនៅក្នុងសាលារៀន រៀបចំសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បើកបវេសនកាល ដល់សិស្ស អោយចូលរៀនឡើងវិញទាំងអស់នាពេលខ្លីខាងមុខ។
លោកបញ្ជាក់ថា ទីតាំងព្យាបាលជំងឺកូវីដ១៩ថ្មីនៅស្រុកសំពៅលូននេះ មានលទ្ធភាពផ្ទុកអ្នកជំងឺកូវីដ១៩ សម្រាប់ព្យាបាលចំនួន១៨៨០គ្រែ និងមានបន្ទប់សម្រាប់គ្រូពេទ្យ ប្រចាំការព្យាបាលនៅទីនោះផ្ទាល់ផងដែរ។ ចំណែកអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ ត្រូវបញ្ជូនដាក់អោយព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

លោកបញ្ជាក់ថា ចំណែកអ្នកជំងឺកូវីដ១៩ រដ្ឋបាលខេត្តនិងមន្រ្តីសុខាភិបាលក៏បានអនុញ្ញាតិអោយអ្នកជំងឺកូវីដ១៩កម្រិតស្រាលណា ដែលចង់សម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯងផងដែរ តែត្រូវឆ្លងកាត់ការត្រួតពិនិត្យទីតាំងព្យាបាលនៅលំនៅដ្ឋានរបស់អ្នកជំងឺ ថាតើមានបន្ទប់ដាច់ដោយឡែក ឬ ទីតាំងធំទូលាយ អាចព្យាបាលដាច់ដោយឡែក ទើបអាចអនុញ្ញាតិ។ បើសិនទីតាំងចង្អៀត រស់នៅមួយបន្ទប់រួមគ្នា គឺមិនអនុញ្ញាតិនោះទេ។
បើតាមមន្រ្តីសុខាភិបាលខេត្តបានអោយដឹងថា អ្នកជំងឺកូវីដ១៩ដែលត្រូវបញ្ជូនទៅកាន់មណ្ឌលព្យាបាលថ្មីនៅស្រុកសំពៅលូននេះ គឺមានមណ្ឌលព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះមន្នីវង្ស វិទ្យាល័យសម្តេចឪ ក្នុងក្រុងបាត់ដំបង និង ស្រុកមោងឬស្សី ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុករតនមណ្ឌល ស្រុកសំពៅលូន និង ស្រុកកំរៀង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


