ព័ត៌មានជាតិ
លោក ឡុង សុភាព ៖ នាមជាមន្រ្តីរាជការស៊ីប្រាក់ខែរដ្ឋ ខ្ញុំមិនធ្វើស្រែលើខ្នងរាស្រ្តទេ
មន្ត្រីការិយាល័យរៀបចំដែនដី និងភូមិបាលនៃស្រុកសំរោងទងមួយរូប បានទទួលការកោតសរសើរពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែមន្ត្រីរូបនេះ បានខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយមានភាពលឿនរហ័ស មានតម្លាភាព និងមិនយកប្រាក់ពីប្រជាពលរដ្ឋ ក្រៅពីអ្វីដែលច្បាប់បានកំណត់ឡើយ។ មន្ត្រីថ្នាក់ក្រោមជាតិរូបនេះ បានលើកឡើងថា ការខិតខំរបស់ខ្លួនដូច្នេះ គឺដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយស្មោះ និងមិនសុំអ្វីទេ ក្រៅពីសុំក្តីស្រឡាញ់រាប់អាន ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោក ឡុង សុភាព មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការដែលលោកខិតខំបំពេញការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយមានភាពលឿនរហ័ស និងមិនយកកម្រៃក្រៅផ្លូវការនោះ គឺដើម្បីលើកទឹកចិត្តរបស់ប្រជាពលរដ្ឋ ឲ្យមកទទួលយកសេវាសាធារណៈ ចៀសវាងការទៅពឹងពាក់អ្នករត់ការ ដែលត្រូវចំណាយថវិកាច្រើន។
លោកថា «អ្វីដែលខ្ញុំបានគិតគូ បម្រើប្រជាពលរដ្ឋ ដោយស្មារតីនៃឆន្ទៈ មនសិកា វិជ្ជាជីវៈ របស់ខ្ញុំនេះ គឺទីមួយ គឺលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យពួកគាត់ងាកមកប្រើប្រាស់នូវសេវាសាធារណៈ របស់រដ្ឋ ព្រោះដើម្បីអី ដើម្បីឲ្យបានលឿន ហើយបានឆាប់រហ័ស ហើយនិងតម្លាភាព បានសេចក្ដីថា តាមលំដាប់លំដោយ»។

លោក ឡុង សុភាព បានលើកឡើងបន្តថា ក្នុងនាមលោកជាមន្ត្រីរាជការមួយរូប ដែលទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល នឹងមិនយកឯកសណ្ឋានជាមន្ត្រីរាជការ ទៅធ្វើជាមុខរបរដើម្បីមានបាននោះឡើយ។ លោកបន្ថែមថា «ក្នុងនាមខ្ញុំជាមន្ត្រីរាជការម្នាក់ ដែលទទួលបានប្រាក់ខែពីរដ្ឋ គឺខ្ញុំនឹងមិនយកឯកសណ្ឋានជាមន្ត្រីរាជការ ជាឈ្មោះក្នុងមន្ត្រីរាជការធ្វើមុខរបរ ដើម្បីគេហៅថា ធ្វើស្រែលើខ្នងរាស្រ្ដ ហើយរាល់ប្រជាពលរដ្ឋទាំងអស់ ដែលមកជួបខ្ញុំ គឺខ្ញុំនឹងបំពេញអ្វីដែលជាសំណើរបស់គាត់ ហើយគាត់ត្រូវឆ្លើយតបជាមួយខ្ញុំវិញ នូវអ្វីដែលខ្ញុំបានដាក់ជូន»។
មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃស្រុកសំរោងទង បានលើកជាឧទាហរណ៍ថា មានប្រជាពលរដ្ឋម្នាក់ មកផ្ទេរកម្មសិទ្ធិដីធ្លី ជាអំណោយក្ដី ជាការលក់ទិញក្ដី គឺលោកនឹងបំពេញឯកសារជូនគាត់ភ្លាមៗ ឲ្យតែប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ដូចជា ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រណើត ឬក៏សំបុត្រអាពាហ៍ពិពាហ៍ ហើយក៏ត្រូវមានសាក្សី ២នាក់ ព្រមទាំងអ្នកទទួលសិទ្ធិផ្ទេរ និងអ្នកទទួលសិទ្ធិ ក៏ត្រូវមកជាមួយគ្នាផងដែរ។

លោក ឡុង សុភាព បានឲ្យដឹងបន្តទៀតថា ចំពោះការបំពេញឯកសារនេះ យ៉ាងយូរចំណាយពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ទៅតាមឯកសារតិច ឬច្រើនទៅតាមក្បាលដី ដោយមិនឲ្យប្រជាពលរដ្ឋរង់ចាំឡើយ។ រីឯប្រជាពលរដ្ឋផ្សេងទៀតមកក្រោយ ត្រូវរង់ចាំការបំពេញឯកសារតាមក្រោយ ដោយការធ្វើយ៉ាងដូច្នេះ ដើម្បីមានតម្លាភាពទាំងអស់គ្នា។ ជាមួយគ្នានេះ មន្ត្រីថ្នាក់ក្រោមជាតិរូបនេះ បានបញ្ជាក់បន្ថែមថា រូបលោកខិតខំបំពេញការងារ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដូចរៀបរាប់ខាងលើនេះ មិនមែនជាការសម្ដែង ឬចង់បានភាពល្បីល្បាញនោះទេ តែការខិតខំនេះ គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដោយមិនគិតអំពីប្រាក់កាសពីពួកគាត់ឡើយ ដោយសារតែលោកទទួលបានប្រាក់ខែពីរដ្ឋរួចទៅហើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


