ជីវិតកម្សាន្ដ
រកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២១ បានទៅលើ កញ្ញា ងិន ម៉ារ៉ាឌី
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងវគ្គជម្រុះជាច្រើនខែកន្លងមកនោះ ទីបំផុតបានរកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២១ (Miss Universe Cambodia 2021) គឺបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី។
សម្រាប់ការប្រឡងវគ្គផ្ដាច់ព្រ័ត្របវរកញ្ញាចក្រវាលកម្ពុជា ២០២១ (Miss Univeres Cambodia 2021)នេះដែរ គឺបានធ្វើការផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍បាយ័ន កាលពីរាត្រីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ យប់មិញនេះ។

ចំពោះបេក្ខនារីម្ចាស់មកុដបរវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២១ ដែលបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី នេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានល្អរហូតដណ្តើមបានមកុដMiss Univeres Cambodia 2021ឆ្នាំនេះ។

ម្ចាស់មកុដMiss Univeres Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី នេះដែរក៏ទទួលបានមកុដពេជ្រ និងរង្វាន់លើកទឹកចិត្តមួយចំនួនពីលោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ។ លើសពីនេះបើកញ្ញាMiss Universe Cambodia 2021 ទៅប្រកួតនៅបរទេសជាប់ត្រឹមtop10 or Top 5 នៅឆ្នាំនេះក៏នឹងទទួលបានថវិការ៥០០០ដុល្លារ និងចិញ្ចៀនពេជ្រ១វង់តម្លៃជាង១ម៉ឺនដុល្លារ ថែមទៀតពីម្ចាស់ហាង CSNJ។

សូមបញ្ជាក់ថា ម្ចាស់មកុដMiss Univeres Cam bodia 2021កញ្ញា ងិន ម៉ារ៉ាឌី គឺនឹងត្រូវត្រៀមខ្លួនតំណាងកម្ពុជាទៅចូលរួមប្រកួតម្ចាស់មកុដMiss Univeresលើឆាកអន្តរជាតិជាមួយបណ្តាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោកផងដែរ៕
អត្ថបទ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


