Connect with us

ព័ត៌មានជាតិ

ពេលនេះមានអ្នកចេញមុខប្ដឹង នារី-បុរសស្លៀកស្បង់ Live រាំ​ Live ទៅសាលាដំបូងហើយ

បានផុស

នៅ

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បុរសម្នាក់ឈ្មោះ ឃាន គឹមលាង អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងដល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវត្ថុនៃបណ្ដឹងនោះ គឺសុំប្ដឹងម្ចាស់គណនីហ្វេសប៊ុក និង តិកតុក ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួកពីបទ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក។

លោក ឃាន គឹមលាង បានលើកអង្គហេតុនៃដំណើររឿងខ្លះៗថា កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុក និង តិកតុក និងបក្សពួក បានធ្វើការ Live (វីដេអូផ្សាយផ្ទាល់)​ ដោយយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ ហើយបាននាំគ្នារាំញ៉ាក់ ដែលធ្វើឱ្យមនុស្សម្នាយ៉ាងច្រើនរិះគន់ចំពោះទង្វើបែបនេះ និងប៉ះពាល់ដល់ពុទ្ធសាសនិកជន បាត់បង់ជំនឿលើព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ លោក ឃាន គឹមលាង បានស្នើសុំ ព្រះរាជអាជ្ញា ជួយរកយុត្តិធម៌ និងផ្ដន្ទាទោសម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ភី សម័យ ព្រមទាំងបក្សពួក ទៅតាមនីតិវិធី។

ទាក់ទងករណីខាងលើនេះ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា បញ្ហានេះទាក់ទងទៅនឹងច្បាប់ក្រមព្រហ្មទណ្ឌ ដែលបានចែងអំពីការប្រើប្រាស់ស្បង់ចីពរ មិនមានការអនុញ្ញាត បើតាមច្បាប់ គឺពួកគេមានទោស។ លោកបានធ្វើការអំពាវនាវ សំណូមពរ សូមឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនអាចជនណាយកពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ យកទៅបំប្លែងលេងទៅតាមអ្វីដែលចិត្តចង់ ដោយគ្មានច្បាប់គ្មានទម្លាប់ គ្មានការគោរពទេ។

បន្ទាប់​ពី​ការ​ផ្ទុះការិះគន់នៅ​លើ​បណ្ដាញ​សង្គម​ករណី នារីវ័យ​ក្មេងស្រស់ស្អាត រាំ​ជា​មួយ​បុរស​ម្នាក់ លាប​មុខ​ជា​ខ្មោច ពាក់​កង​ដៃកង​ជើង ហើយ​ស្លៀកស្បង់ និងអាវអង្ស័ករបស់ព្រះសង្ឃ ហើយលោតរាំកញ្ឆក់កញ្ឆោង​នោះ នៅពេល​នេះ ​ពួក​គេ​បានចេញ​សុំទោស​ជា​សាធារណៈ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបាន​ចែងថា ពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ហើយការ​ប្រព្រឹត្តណាមួយ​មិន​គប្បី​ដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី ដូចជាគំរាមធ្វើគត ការជេរប្រមាថ នឹងត្រូវមាន​ទោស។

គួរបញ្ជាក់ថា យោងតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ ការប៉ះពាល់ដល់សាសនារបស់រដ្ឋ ក្នុងផ្នែកទី១ “បទល្មើលប៉ះពាល់ដល់ព្រះពុទ្ធសាសនា” មាត្រា ៥០៨ “បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ” ​ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ៣ខែ និងពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ ៥សែនរៀល អំពើស្លៀកដណ្ដប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖
មន្ត្រីនាំពាក្យក្រសួងធម្មការ ថ្កោលទោស អ្នកស្លៀកស្បង់ចីពរព្រះសង្ឃ រាំតាមបណ្ដាញសង្គម

តើការ​ប្រព្រឹត្ត​មិន​គប្បី​ដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី មាន​ទោសដូចម្ដេច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម