ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រាប់ទៅ អាមេរិក ថា ការអភិវឌ្ឍអាវុធថ្មីៗ ជាជម្រើស ជៀសមិនរួចសម្រាប់ការការពារខ្លួន
ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសុក្រថា ការអភិវឌ្ឍអាវុធថ្មីរបស់ខ្លួនគឺជា “ជម្រើសជៀសមិនរួច” ដើម្បីការពារសង្រ្គាម និងការពារប្រជាជនរបស់ខ្លួន ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា មាន “ស្តង់ដារពីរ” លើការការពារខ្លួនប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ។

ក្រសួងបាននិយាយនៅក្នុងកំណត់ត្រាមួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា “ការពង្រឹងសមត្ថភាពការពារស្វ័យការពាររបស់យើង គឺជាជម្រើសជៀសមិនរួចក្នុងការទប់ស្កាត់សង្រ្គាម និងការពារអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ប្រជាជនក្នុងការរស់រានមានជីវិត និងការកែលម្អ ហើយវាខុសដែលមែនទេ” ។
ក្រសួងបាននិយាយទៀតថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតកំពុងរិះគន់ការអភិវឌ្ឍន៍យោធារបស់កូរ៉េខាងជើង ប៉ុន្តែបែរជាមិនអើពើ និងស្ងៀមស្ងាត់លើសកម្មភាពស្រដៀងគ្នារបស់កូរ៉េខាងត្បូង ដូចជាការធ្វើតេស្ត SLBM នៅក្នុងខែកញ្ញា ។

ក្រសួងបញ្ជាក់ថា “វាគឺជាការវាយតម្លៃដ៏ត្រឹមត្រូវមួយលើទង្វើអយុត្តិធម៌នៃស្តង់ដារពីររបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ដែលយកបញ្ហាដោយងងឹតងងល់ជាមួយវិធានការរបស់យើងក្នុងការពង្រឹងសមត្ថភាពការពារជាតិ” ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ក្នុងរយៈពេល ២ ខែចុងក្រោយនេះ រួមទាំងការបាញ់សាកល្បងមីស៊ីលផ្លោង (SLBM) ពីនាវាមុជទឹកកាលពីខែតុលាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ កូរ៉េខាងជើង ឲ្យប្រជាជនប្រយ័ត្នមែនទែននៅរដូវរងានេះ កូវីដ អាចឆ្លងតាមព្រិលធ្លាក់

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ