ព័ត៌មានជាតិ
កងកម្លាំងទាំង៣ប្រភេទដែលបាញ់បោះនៅក្នុងក្រុងសៀមរាប ដោយសារជម្លោះក្នុងវង់ផឹកស៊ី នាដើមខែវិច្ឆិកានេះគឺមានវាសនាខុសគ្នា!
សៀមរាប ៖ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានបាញ់បោះសេរីដោយសារជម្លោះក្នុងវង់ផឹកស៊ី ជាបន្តបន្ទាប់នាដើមខែវិច្ឆិកានេះ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ រីឯនាយអាវុធហត្ថម្នាក់និងនាយទាហានម្នាក់ មិនត្រូវបានឃុំខ្លួននោះឡើយ។
មន្ត្រីតុលាការខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ រីឯនាយអាវុធហត្ថម្នាក់និងនាយទាហានម្នាក់ មិនត្រូវបានឃុំខ្លួននោះទេ។
សូមរម្លឹកថា ករណីបាញ់បោះទី១គឺ បង្កឡើងដោយឈ្មោះ អាង សែន (ហៅ ចិត្រ) នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប។ កើតហេតុនៅវេលាម៉ោង២៣ និង០៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចទីតាំងការ៉ាស់សាំង សូរិយា ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយសារទំនាស់ក្នុងវង់ផឹកស៊ី បណ្តាលឲ្យរបួសមនុស្សម្នាក់។
ករណីទី២៖ ករណីផ្ទុះអាវុធ ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប នៅវេលាម៉ោង ២២ និង ០០នាទីយប់ ឈានចូលថ្ងៃទី ០៣ខែវិច្ឆិកា ឆ្នាំ២០២១ដែលបង្កឡើងដោយ ឈ្មោះ កែវ វី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាទាហានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភ្ញៀវចូលមកផឹកស៊ីក្នុងហាង ស្នាដៃម៉ែក្មែក ៥ ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ នៅពេលចេញមកមុខហាង កន្លែងចតម៉ូតូ ជនសង្ស័យ បានធ្វើសកម្មភាព ដកកាំភ្លើងខ្លីម៉ាក G Lock ១៩ ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ រួចត្រូវសមត្ថកិច្ចហៅមកសួរនាំហើតបញ្ជូនសំណុំរឿងទៅតុលាការ។
ករណីទី៣៖កើតហេតុនៅម៉ោង៣ទៀបភ្លឺរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ ចំណុចមុខភោជនីយដ្ឋាន ធីមផល (Temple) ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបង្កឡើងដោយមន្ត្រីនគរបាលម្នាក់ឈ្មោះ សៅ សុភណ្ឌ។ សមត្ថកិច្ចនិយាយថា ករណីនេះជាអំពើហិង្សា ជនរងគ្រោះមួយក្រុមស្រវឹងទាញដបស្រាបៀ មកវាយចំក្បាលមន្ត្រីនគរបាលមុន ទើបកើតជាកំហឹងផ្ទុះបែបនេះ។
ប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ករណីទាំង៣ខាងលើ គឺត្រូវបានភាគីជនបង្កបានសារភាពកំហុស និងបានសុំទោសព្រមទាំងសងជំងឺចិត្តជនរងគ្រោះផងដែរ។តែច្បាប់គឺជាច្បាប់មិនអាចលើកលែងបានឡើយគ្រាប់ទោសទាំងនោះមានធ្ងន់និងស្រាល។
យ៉ាងនេះក្តីមហាជនដែលតាមដានករណីបាញ់បោះខាងលើនេះ បានលើកឡើងថា មន្ត្រីនគរបាលបាញ់ ត្រូវជាប់ពន្ធនាគារ រីឯមន្ត្រីអាវុធហត្ថម្នាក់និងមន្ត្រីយោធាម្នាក់ទៀត ដែលបាញ់បោះដូចគ្នានោះ គឺមិនត្រូវបានជាប់ពន្ធនាគារនោះទេ។
បន្ទាប់ពីកើតមានករណីបាញ់បោះសេរីនៅក្រុងសៀមរាប នាដើមខែវិច្ឆិកា នេះ ថ្នាក់ដឹកនាំនៃកងកម្លាំងនៃខេត្តសៀមរាប បានប្រជុំណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យយល់ដឹងពីច្បាប់ទម្លាប់ និងបន្ថែមកម្លាំងល្បាតតាមគោលដៅដើម្បីរក្សាសន្តិសុខសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងពលរដ្ឋ ឲ្យមានភាពកក់ក្តៅឡើងវិញ៕
ដោយ ៖ កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



