សន្តិសុខសង្គម
អធិការរងខណ្ឌដង្កោម្នាក់ ដកកាំភ្លើងបាញ់មេឃមួយគ្រាប់គំរាមយុវជនម្នាក់
អធិការរងខណ្ឌដង្កោម្នាក់ ទទួលបន្ទុកផ្នែកគ្រឿងញៀន បានដកកាំភ្លើងបាញ់មេឃមួយគ្រាប់ ដើម្បីគំរាមយុវជនម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមយុវជនម្នាក់បានអះអាងថា មានបុរសម្នាក់ បានអង្គុយផឹកស៊ីនៅផ្ទះក្បែរហាងរបស់ខ្លួន ហើយក៏ដកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ ដើម្បីគំរាមខ្លួន បន្ទាប់ពីជិះម៉ូតូកាត់កន្លែងខ្លួនផឹកស៊ី ហើយចោទប្រកាន់ខ្លួនថាជិះម៉ូតូលឿងក្នុងភូមិ។

បុរសដែលដកកាំភ្លើងបាញ់មេឃមួយគ្រាប់គំរាមយុវជនខាងលើ ត្រូវបានគេស្គាល់ថាជាកម្លាំងសមត្ថកិច្ច និងជាអធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រហស្សនាម ០២៥។

ជុំវិញករណីនេះ លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឲ្យកម្ពុជាថ្មីដឹងថា ករណីខាងលើពិតជាមានមែន ហើយនៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌកំបូល និងកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


