ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា គ្មានការដោះលែងជនសង្ស័យ ស្រី ស៊ីណា ឡើយ គឺសមត្ថកិច្ចកំពុងបន្តនីតិវិធីស៊ើបសួរ
ឆ្លើយតបនឹងការលេចលឺដំណឹងថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងករណីបាញ់ប្រហារបង្កឱ្យមនុស្សស្លាប់ ត្រូវបាន ដោះលែងឱ្យមានសេរីភាពនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមកអះអាងថា មិនមែនជាការពិតឡើយ ដោយលោក បញ្ជាក់ថា ជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបសួរបស់សមត្ថកិច្ចព្រហ្មទណ្ឌ។

ការចេញមកអះអាងបែបនេះរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គម ថា បុគ្គលដែលជាឃាតករបាញ់ប្រហារបង្កឱ្យមនុស្សស្លាប់២នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។
ជុំវីញការផ្សាយនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ ករណីនេះ គឺជាព័ត៌មានក្លែងក្លាយមានចរិកធ្វើឱ្យចលាចល កេងចំណេញផ្នែកនយោបាយ ហើយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នីតិវិធី និងកេរ្តិ៍ឈ្មោះរបស់នគរបាលយុត្តិធម៌។ លោក ទូច សុខៈ ថា នេះគឺជារឿងបំភ្លៃខុសពីការពិត។ ដូច្នេះ លោក អំពាវនាវដល់សាធារណជនទាំងអស់កុំជឿទៅលើព័ត៌មានបែបញុះញង់នេះ។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បុគ្គលឈ្មោះ ស្រី ស៊ីណា កំពុងស្ថិតក្នុងដៃសមត្ថកិច្ចព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដែលកំពុងតែបន្តស៊ើបសួរតាមនីតិវិធី តាមជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ នាពេលឆាប់ៗ ដោយមិនឱ្យខុសពីនីតិវិធី ដែលកំណត់ក្នុងនីតិវិធីព្រហ្មទណ្ឌនោះឡើយ។
កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីដ៏កក្រើកមួយនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារទៅលើមនុស្សចំនួន៤នាក់ ក្នុងនោះបុរសម្នាក់ និងនារីម្នាក់ ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់បាត់បង់ជីវិត ខណៈរងគ្រោះធ្ងន់ស្រាល២នាក់។ ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ ស្រី ស៊ីណា ដែលមានងារជាឧកញ៉ាថែមទៀតផង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ជាធរមាន៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


