ព័ត៌មានជាតិ
ពលរដ្ឋ ៧៦ គ្រួសារក្នុងស្រុកកំពង់លែង រងគ្រោះដោយសារខ្យល់កន្ត្រាក់
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២១ នេះបានចុះសួរសុខទុក្ខ និងបាននាំយកអំណោយរបស់ឯកឧត្តម អ៊ុក រ៉ាប៊ុន ចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក ដែលបានរងគ្រោះ ដោយខ្យល់ព្យុះកន្ត្រាក់ខូចខាតផ្ទះចំនួន ៧៦ គ្រួសារផងដែរ។
វត្តមានរបស់ថ្នាក់ដឹកនាំខេត្តក្នុងពិធីនេះរួមមាន លោកជំទាវ កែវ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកស្នងការនគរបាលខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងក្រុមការងារ ថ្នាក់កណ្ដាល ថ្នាក់ខេត្ត និងថ្នាក់ស្រុក និងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀតក៏បានចូលរួមផងដែរ។
នៅក្នុងពិធីចុះចែកអំណោយ និងសួរសុខទុក្ខនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបដល់ប្រជាពលរដ្ឋទាំង ៧៦គ្រួសារថា ដើម្បីជួយសម្រាលដល់ការលំបាកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់ចំនួន ៧៦ គ្រួសារនេះ នៅថ្ងៃទី១១ និង១២ ខាងមុខនេះ កម្លាំងចម្រុះរបស់ខេត្ត និងស្រុក នឹងចុះជួយរៀបចំ និងជួសជុលលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរងការខូចខាតឡើងវិញ។
នៅក្នុងពិធីនេះ លោក ចេងចាន់ដូណា អភិបាលស្ដីទី ស្រុកកំពង់លែងបានឲ្យដឹងថា ឃុំផ្លូវទូក មានចម្ងាយ ផ្លូវប្រមាណជា ៣៦គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង ចែកចេញជា៣ ភូមិ គឺភូមិផ្លូវទូក ភូមិថ្នល់ឈើ ទា ល និងភូមិពាមខ្នង មានប្រជាជនសរុបចំនួន ៣៩៦៣នាក់ ស្មើនឹង ៩៨៣គ្រួសារ ប្រជាពលរដ្ឋភាគច្រើ នមានមុខរបរធ្វើស្រែចម្ការ និងនេ សាទត្រី។
នៅក្នុងផែនការបម្លាស់ទីផ្ទះបណ្ដែតទឹកនៅឆ្នាំ២០២០ និង ២០២១ នេះ ប្រជាពលរដ្ឋក្នុងឃុំផ្លូវទូកចំនួន ៧២១ គ្រួសារបានធ្វើការបម្លាស់ទីមកតាំងទីលំនៅលើគោករួចរាល់ហើយ។
ដោយឡែកផ្ទះបណ្ដែតទឹកដែលរងគ្រោះដោយសារខ្យល់ព្យុះកន្ត្រាក់ចំនួន៧៦ខ្នងនេះ ពួកគាត់ក៏កំពុងត្រៀមអូសឡើងគោកឲ្យអស់ផងដែរនៅក្នុង ឆ្នាំ ២០២១ នេះផងដែរ៕
អត្ថបទៈ ឈៀងថារិទ្ធ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?