វប្បធម៌ ជំនឿ
អត្ថន័យ នៃដង្វាយសែនសំពះព្រះខែ និងអកអំបុក នាំសុខសប្បាយដល់គ្រួសារ
ពិធីបុណ្យសែនសំពះព្រះខែ និង អកអំបុក តាមទំនៀមទម្លាប់ខ្មែរ រមែងយកថ្ងៃពេញបូរមី ថ្ងៃទី ១៥ កើត ខែកត្តិក ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធី។

ដោយឡែកឆ្នាំនេះដែរ ពិធីបុណ្យអុំទូកគឺចំថ្ងៃទី ១៨ ហើយថ្ងៃ ២០ នៃថ្ងៃចុងក្រោយ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើង និយមសែនដង្វាយ គោរពដល់ព្រះចន្ទទៅតាមលទ្ធភាពរៀងៗខ្លួន។
ចំពោះដង្វាយសែនក្នុងពិធីបុណ្យអកអំបុក និងសំពះព្រះខែ រួមមាន ៖ អំបុក ចេក ដូង ដំឡូង ត្រាវ អំពៅ និងផ្លែឈើផ្សេងៗ ជាផលានុផលដែលគេបានដាំដុះលើផែនដី និងទៀន ធូប ភ្ញីផ្កាជាដើម។

កាលបើរៀបដង្វាយរួចហើយ លុះព្រះច័ន្ទរះពេញវង់ បញ្ចេញកាំរស្មីភ្លឺស្រឡះហើយ ចាស់ៗក្នុងផ្ទះ នឹងកោះហៅកូនចៅទាំងអស់គ្នា ក្នុងគ្រួសារចូលមកអុជទៀន ធូប ជាប្រទីបជ្វាលាថ្វាយព្រះច័ន្ទ មានបួងសួងសូមឲ្យបានសេចក្តីសុខចម្រើនគ្រប់ប្រការ ដំណាំដាំដុះ ស្រែចម្ការក្នុងឆ្នាំថ្មីឲ្យបានកើតកាលវាលគុម្ព។ ក្រោយពីពិធីថ្វាយព្រះច័ន្ទ ចប់សព្វគ្រប់ហើយ ចាស់ៗក៏ក្រោកឡើង ឈរចាប់យកអំបុក ចេក ដូង ដំឡូងត្រាវ ។ល។ មួយមុខបន្តិចៗដាក់ក្នុងទូកដៃ រួចហៅក្មេងមកបង្អកចូលក្នុងមាត់ ព្រមទាំងយកដៃម្ខាងគក់ខ្នងបន្តិចៗ ហើយសួរថា ចង់បានអ្វី? កាលណាក្មេងឆ្លើយរួច ចាស់ៗត្រូវពន្យល់ឬប្រាប់ថា បើចង់បានដូច្នោះ ចូរខិតខំប្រឹងប្រែង នឹងបានសម្រេចដូចបំណងប្រាថ្នាពុំខានឡើយ។
ដោយយោងទៅតាមអត្ថន័យខាងលើបានចែង ទើបបងប្អូនប្រជាជនកម្ពុជា តែងរៀបដង្វាយសែនសំពះព្រះខែ និងអកអំបុករៀងរាល់ឆ្នាំ ដើម្បីមកនូវភាពសុខសប្បាយ ដល់គ្រួសារនីមួយៗផងដែរ ៕
គ្រូ ណុប
ចុចអាន៖ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានអត្ថន័យយ៉ាងណាចំពោះ កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


