វប្បធម៌ ជំនឿ
តារានិករ ៣នេះ នឹងផ្លាស់ប្តូរជោគវាសនាវិជ្ជមាន មុនចូលឆ្នាំថ្មី
ការផ្លាស់ប្តូរជាវិជ្ជមាននឹងចូលមកដល់តារានិករចំនួន ៣ ខាងក្រោម ក្នុងអំឡុងចុងឆ្នាំនេះ!
Taurus (២១ មេសា- ២១ ឧសភា)

Taurus ជីវិតនឹងផ្លាស់ប្តូរច្រើន មិននឹកស្មានដល់។ ជាពិសេសទាក់ទងនឹងភារកិច្ចការងារដូចជា ការផ្លាស់ប្តូរអាជីព ការផ្ទេរតំណែង ការតម្លើងឋានៈ ប្តូរកន្លែងការងារទៅទីឆ្ងាយ ឬនៅកន្លែងដើមតែផ្លាស់មុខងារថ្មី។ ទោះយ៉ាងណា កុំមានការបារម្ភ ព្រោះការផ្លាស់ប្តូរទាំងអស់ សុទ្ធតែនាំមកនូវអ្វីរឿងល្អៗ ចូលក្នុងជីវិត។ មិនតែប៉ុណ្ណោះ ជោគជ័យនៃការងារដែលអ្នកតែងតែទន្ទឹងរង់ចាំ ជិតក្លាយជាការពិតហើយ។
Gemini (២២ ឧសភា -២១ មិថុនា)

Gemini ត្រូវបានចាត់ទុកជាតារានិកសំណាងខ្ពស់ ព្រោះមានផ្កាយស័ក្តិសិទ្ធិត្រួតលើរាសីចក្រ។ សំណាងធំនឹងមកកៀកជាមួយអ្នកដែលមិននឹកស្មានដល់ មិនថា ការងារ ការរកស៊ី ហិរញ្ញវត្ថុ នឹងទទួលបានជោគជ័យដូចការប្រាថ្នា។ ជាពិសេស អ្នកនឹងបានចាស់ទុំផ្សេងទៀតមកជួយឧបត្ថម្ភគាំទ្រជីវិត ឱ្យជួបតែការរីកចម្រើន។
Sagittarius (២៣ វិច្ឆិកា- ២២ ធ្នូ)

ហោរាសាស្ត្រ Sagittarius ក៏ចាត់ទុកថាមានរាសីល្អខ្លាំងដែរ។ ផ្នែកហិរញ្ញវត្ថុនឹងមានផ្លូវរលូនល្អនាំទៅរកមាសប្រាក់។ គិតលុយបានលុយ គិតមាសបានមាស ជាពិសេសនៅចុងខែវិច្ឆិកា។ តារានិករនេះ ត្រូវធាតុជាមួយទ្រព្យសម្បត្តិខ្លាំងបំផុតកំលុងមុនចូលឆ្នាំថ្មី ឆ្នាំ២០២២។
ដំបូន្មានសម្រាប់តារានិករទាំង៣
ដើម្បីបង្កើនលាភសំណាងរបស់អ្នកឱ្យកាន់ល្អឡើង អ្នកត្រូវរៀបចំតុធ្វើការឬតុរកស៊ីថ្មី ដែលការធ្វើបែបនេះ នឹងជួយកែប្រែជោគជតាជីវិតពីអាក្រក់ទៅជាល្អ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទស្សន៍ទាយតារានិករ ជួបលាភខ្លាំងខាងអាជីព និងរបររកស៊ី
ចុចអាន៖ ហុងស៊ុយប្រើកាបូបហៅលុយចូលណែនៗ និងរបៀបទុកដាក់មិនងាយចាយផ្ដេសផ្ដាស
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


